មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គួរឲ្យសង្វែកណាស់! ម្តាយសន្លប់ស្តូកស្តឹង ពេលឃើញកូនស្លាប់ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់

ភ្នំពេញ៖ បុរសម្នាក់បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម ខណៈកំពុងជិះម៉ូតូមួយគ្រឿងតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹងរួចបើករថយន្ត រត់បាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែសីហាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងផ្លីវ១៩៨២ខាងត្បូងវត្តសំរោងអណ្តែតប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះពេទ​បញ្ញា​ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកញ្ខក់ ឆ្លៀតពេលធ្វើការសីវិីស ហតាមហាងពេលយប់ ស្នាក់នៅផ្ទះគ្នានលេខ ផ្លីវលំ​ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ១៩៨២បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវិវ៉ាពណ៌ខ្មៅគ្នានស្លាកលេខជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងបុកចំកណ្តាលម៉ូតូបណ្តាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធ័ម ភ្លាមៗនោះសមត្ថកិច្ខបានចុះមកដល់បានឃើញទូរសព្ទ័ជនរងគ្រោះយកមកខលទៅសាច់ញាតិជនរងគ្រោះ ហើយបងប្រុស និងម្តាយជនរងគ្រោះបានមកដល់មិនទាន់បានឃើញមុខកូនផងសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុុតែម្តងត្រូវបានប្រជាពលរដ្ឋជូយលើកចូលទៅក្នុងរថយន្តសង្គ្រោះភ្លាមៗចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរងចាំប្រគល់ជូនចាស់ញាត្តិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕
គួរឲ្យសង្វែកណាស់! ម្តាយសន្លប់ស្តូកស្តឹង ពេលឃើញកូនស្លាប់ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ គួរឲ្យសង្វែកណាស់! ម្តាយសន្លប់ស្តូកស្តឹង ពេលឃើញកូនស្លាប់ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.