មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រពន្ធជិះម៉ូតូត្រឡប់មកពីជូនប្តីទៅផ្ទះ ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូកាក់ពីមុខ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ស្នាក់នៅកន្លែងផ្សេងគ្នា ជិះម៉ូតូមួយគ្រឿងចេញពីកោះពេជ្រ ប្រពន្ធជូនប្តីមកកន្លែងស្នាក់នៅមុន​ ត្រូវបានជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងមកឆាប និងកាក់ពីមុខ​ ធ្វើឲ្យនារីជាប្រពន្ធភ័យស្លន់ស្លោ ដួលម៉ូតូត្រូវជនសង្ស័យលើកយកជិះគេចខ្លួនដោយសុវត្ថិភាព។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចតូបលក់ចាប់ហួយមួយកន្លែង តាមបណ្តោយផ្លូវ ៥១ កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ នី តា ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរធ្វើការ ស្នាក់នៅម្តុំបូរីពិភពថ្មី ក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំណែកបុរសជាប្តីមិនស្គាល់អត្តសញ្ញាណនោះទេ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីនារីរងគ្រោះជាប្រពន្ធ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ និងប្តីបានជិះម៉ូតូម៉ាក Zoomer-X មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-2523 ចេញពីកោះពេជ្រ ប្តីជាអ្នកឌុបរូបគាត់អង្គុយនៅខាងក្រោយ បំណងជូនប្តីរបស់គាត់ទៅកន្លែងស្នាក់មុនសិន រួចហើយទើបបានបន្តទៅកន្លែងស្នាក់នៅរបស់គាត់វិញ ដោយរូបគាត់ និងប្តីស្នាក់នៅកន្លែងផ្សេងគ្នា តាមបណ្តោយផ្លូវ ៥១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ប្តីរបស់គាត់បានចុះពីលើម៉ូតូ រួចក៏ដើរចូលទៅក្នុងកន្លែងស្នាក់នៅបាត់ បន្ទាប់មករូបបានឡើងបើកម៉ូតូ ដើម្បីបន្តដំណើរទៅកន្លែង ស្នាក់នៅគាត់វិញ លុះទើបតែបើកម៉ូតូចេញបានបន្តិច ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ក្រហម មិនចាំស្លាកលេខ ធ្វើដំណើរបញ្ខ្រាស់ទិសដៅគ្នា ពីជើងទៅត្បូង មកឆាប និងកាក់ពីមុខ ធ្វើឲ្យរូបគាត់កាច់ចង្កូតគេចពីជនសង្ស័យដួល ភ័យស្លន់ស្លោរត់ចេញពីម៉ូតូ ពេលនោះជនសង្ស័យមានឱកាសលើកយកម៉ូតូគាត់ជិះគេចខ្លួនបាត់ស្រមោល ភ្លាមៗនោះរូបគាត់បានស្រែកថាចោរៗ តែគ្មានអ្នកជួយ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាតុមុខ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ប្រពន្ធជិះម៉ូតូត្រឡប់មកពីជូនប្តីទៅផ្ទះ ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូកាក់ពីមុខ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ស្រមោល ប្រពន្ធជិះម៉ូតូត្រឡប់មកពីជូនប្តីទៅផ្ទះ ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូកាក់ពីមុខ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ស្រមោល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.