មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចអស់បួនកង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហុីយ៉ាន់ដាយ ស្តារុិចមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូវផ្លូវវៀចអស់មួយបួនរថយន្កបង្កខ្ទេចផ្នែកខាងមុខទៅលេងរួចបន្ទាប់មកហៅបក្ខពួកមករំដោះខ្លួនត្រូវបានសមត្ថកិច្ចឃាត់ជាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យ ព្រះយុគន្ធរ តាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ស្តារិុច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-8832 ធ្វើដំណើរទិសជើងទៅត្បូង បោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចអស់បួនកង់ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលេងរួចបន្ទាប់មកជនជាតិចិនបើករថយន្តបង្កបាន​ខលហៅបក្ខពួកមកយកដើម្បីរំដោះខ្លួន តែត្រូវបានសមត្ថកិច្ខល្បាតឃើញធ្វើការឃាត់ខ្លួនយកមកសួនាំនៅប៉ុស្តិ៍នគរបានរដ្ឋបាលបឹងកែងកង២ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចអស់បួនកង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចអស់បួនកង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.