មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឃោរឃៅមែន!! ប្ដីស្រវឹងស្រា វាយប្រពន្ធពីរដៃ ស្លាប់ត្រូវសមត្ថកិច្ខឃាត់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវបានប្ដីចិត្តអប្រិយ៍មកពីផឹកសុីស្រវឹងរួច មកដល់ផ្ទះបែរជារករឿងប្រពន្ធ រហូតបង្កហិង្សាវាយប្រពន្ធពីរដៃបណ្តាលឲ្យថំគំថ្គាមនិងក្តោងច្រមុះស្លាប់ បង្កឲ្យមាមការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមកសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនដៃដល់បានភ្លាមៗផងដែរ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនបង្កជាប្ដីមានឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករលើកអុីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្នត្រង់ចំណុចកើតហេតុខាងលើ រីឯសពស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ នុយ វណ្ណារី អាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅជាមួយគ្នា ត្រង់ចំណុចកើតហេតុ ដោយពួកគេទាំង ២នាក់ យកគ្នាជាប្ដីប្រពន្ធមិនបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេល ១ឆ្នាំ គ្មានកូននោះទេ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បើតាមសម្ដីជនដៃដល់ជាប្ដីបានសារភាពថា ជារៀងរាល់ថ្ងៃរូបគាត់រស់នៅជាមួយប្រពន្ធជាជនរងគ្រោះមិនសូវចុះសំរុងនឹងគ្នានោះទេ ដោយរូបគាត់ក៏ប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌប្ដី ទើបឈ្លោះគ្នានិងឈានដល់ប្រើហិង្សាផងដែរ។
លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភក្តិ ដោយស្រវឹងស្រាផង និងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សាវាយប្រពន្ធចំនួន ២ដៃ ចំគំថ្គាមនិងក្តោងច្រមុះ រួចខ្ទប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុភ្លាមៗ អ្នកដែលរស់នៅជិតខាងឃើញហេតុការណ៍នេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកឃាត់ខ្លួនឃាតករជាប្ដី យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី២ ដើម្បីសួរនាំ និងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង រង់ចាំធ្វើបុណ្យតាមប្រពៃណី ៕
ឃោរឃៅមែន!! ប្ដីស្រវឹងស្រា វាយប្រពន្ធពីរដៃ ស្លាប់ត្រូវសមត្ថកិច្ខឃាត់ខ្លួន ឃោរឃៅមែន!! ប្ដីស្រវឹងស្រា វាយប្រពន្ធពីរដៃ ស្លាប់ត្រូវសមត្ថកិច្ខឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.