មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កសិករនៅស្រុកពាមរក៍ ងាកមកដាំត្រឡាចលើទ្រើង វាងាយស្រួលថែរទាំ និងមានតម្លៃថ្លៃ!

(ព្រៃវែង)៖ ប្រជាកសិករធ្លាប់តែដាក់ដាំត្រឡាចឱ្យវានៅលើដី លុះមានបច្ចេកទេសថ្មី ដោយដាំនៅលើទ្រើងព្រោះវាមានភាពងាយស្រួលថែរទាំដាក់ថ្នាំកម្ចាត់សត្វល្អិតនិងជីធម្មជាតិ ហើយទទួលបានទិន្នផលច្រើនមានតម្លៃថ្លៃសមរម្យទៀតផង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្នុងនោះដែរលោកពូ សី សង្ហាន កសិករដាំត្រឡាចនៅលើទ្រើងម្នាក់រស់នៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែងបានរៀបរាប់ថា គាត់បានចាប់ផ្តើមដាក់ដាំត្រឡាចឱ្យឡើងទ្រើងនេះជាងពីរឆ្នាំមកហើយ និងទទួលទិន្នផលខ្ពស់មានតម្លៃថ្លៃសមរម្យជាងត្រឡាចវានិងដីផ្ទាល់ ព្រោះវាងាយក្នុងការបញ្ចូលទឹកថែរទាំដាក់ថ្នាំការពារសត្វល្អិតជីធម្មជាតិ ឯផ្លែរបស់វាធំវែងពុំមានដីស៊ី ចំពោះវិញពណ៌ខៀវស្រងាត់ល្អ គួរឱ្យចងយកទៅធ្វើម្ហូបបរិភោគ។
គាត់បានបន្តថា ត្រឡាចទ្រើងនេះយើងអាចដាក់ដាំពីរដងក្នុងមួយឆ្នាំ ដោយដាំនៅលើកទីដំបូងនៅពេលទឹកសម្រក ហើយលើកទីពីរវិញនាដើមខែកក្កដាអាស្រ័យទៅតាមស្ថានភាពីដីខ្ពស់ទាប តែការដាំលើកទីពីរភាគច្រើនយើងរកដីទួលខ្ពស់ដើម្បីបង្ការកាេពារលិចទឹកភ្លៀងឬទឹកជំនន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើនិយាយការដាក់ដាំដំណាំនេះដំបូងគឺយើងត្រូវភ្ជួរដីទុកឱ្យងាប់ស្មៅរួចមួយសប្តាហ៍ទើបយើងបណ្តុះកូនដាក់កន្ទោងទុករហូតដល់វាមានអាយុប្រហែល១៤ទៅ១៦ថ្ងៃ យើងចាប់ផ្តើមភ្ជួរដីត្រឡប់មកវិញទុកសម្ងួតប្រហែលមួយសប្តាហ៍ទើបភ្ជួរលើកជារងហើយមានជីសេរីរាង្គបំផុសដីបន្តិចបន្តួចដែរ រួចចាប់ក្រាលកៅស៊ូរខ្មៅ បុករណ្តៅដោយទុកចន្លោះពី៥ទឹកទៅ១ម៉ែត្រ យកមករួចដាក់ដាំកូន ដោយស្រោចទឹកមួយថ្ងៃពីរម្តងព្រឹកល្ងាច លុះរុងចាំអស់រយៈមួយខែត្រឡាចលូតលាស់ល្អមានសន្លឹកបួនទៅប្រាំយើងចាប់ក្តិចត្រួយ ទើបអាចបូមទឹកដាក់ចង្អូររងបាន រួចបោះបង្គូលរាយសំណាញធ្វើទ្រើងសម្រាប់ឱ្យវាឡើង។
គាត់បន្ថែមទៀតថា ត្រឡាចនេះមានអាយុវែងគួរសមដែរ បើយើងគិតចាប់ពីដាក់ដាំនៅលើរងរយៈពីរខែអាចប្រមូលផលបណ្តើរហើយ ក្នុងនោះការផ្លែវិញពីរថ្ងៃទើបបេះម្តង ហើយត្រឡាចទ្រើងនេះនៅលើទីផ្សារបច្ចុប្បន្នមានតម្លៃ១ពាន់រៀលបើធៀបទៅនិងឆ្នាំទៅមានតម្លៃចន្លោះពី៥០០ទៅ៧០០រៀល ដាក់ដាំលើកទីពីរដូចគ្នា។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោកពូបានបញ្ចាក់ថា ឥឡូវគាត់បានដាំត្រឡាចទ្រើងនេះនៅលើផ្ទៃដីទំហំប្រហែលជាង២០អា អាចទទួលទិន្នផលផ្លែត្រឡាចចន្លោះពី៤តោនទៅ៥តោន ដោយទទួលបានចំណូលប្រហែល៥លានរៀល ដែលដើមទុនជាង២លានរៀលគិតតាំងពីថ្លៃកម្លាំងពលកម្មជីប្រេងពូជនិងថ្លៃឈ្នួលភ្ជួរដីទៀតផង។
ជាចុងក្រោយនេះគាត់បានសូមដល់មន្ទីរកសិកម្មស្រុកចុះជួយបង្ហាត់បង្រៀននិងបណ្តុះបណ្តាលជំនាញបន្ថែមមកដល់កសិករនៅក្នុងភូមិរបស់ពួកគាត់ផង៕ គីមហៀប
កសិករនៅស្រុកពាមរក៍ ងាកមកដាំត្រឡាចលើទ្រើង វាងាយស្រួលថែរទាំ និងមានតម្លៃថ្លៃ! កសិករនៅស្រុកពាមរក៍ ងាកមកដាំត្រឡាចលើទ្រើង វាងាយស្រួលថែរទាំ និងមានតម្លៃថ្លៃ! Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.