មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខ្លាំងមែន! ឆក់ខ្សែកបានសម្រេចហើយ មានបក្ខពួកជិះម៉ូតូដេញវាយជនរងគ្រោះបណ្តាលអោយបាត់រសព្ទ័មួយគ្រឿងបន្ថែមទៀត


ចុចទីនេះដឹងព័ត៌មានប្លែក៖ ជឿប្ញមិនជឿ! ម្ចាស់រថយន្តស៊េរីទំនើបម៉ាករ៉េងវូវើ បុកទ្រូងផ្លូវក្រឡាប់ផ្ងាជើងឡើងលើឆេះផ្អើល អ្នកដំណើរជួយពន្លត់ទាន់ ម្ចាស់ថាមានផ្ទាំងខ្មៅបាំងនៅពីមុខ
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែក មួយខ្សែពីបុរសម្នាក់កំពុងជិះម៉ូតូបានសម្រេច រួចជិះគេចខ្លួនខណៈនោះជនរងគ្រោះបានជិះម៉ូតូដេញតាមដោយលើកទូរសព្ទ័ខលហៅ សមត្ថកិច្ចជួយអន្តរាគមន៍ ស្រាប់តែលេចមុខបក្ខពួកជនសង្ស័យម្នាក់ជាអ្នកបិទគូទ​ជិះម៉ូតូមកធាក់ឲ្យដួល និងវាយជនរងគ្រោះបែកមាត់ទៀត បណ្តាលឲ្យបាត់ទូរសព្ទ័មួយគ្រឿងបន្តែមទៀត។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចច្រកចូលបឹងតាម៉ាត តាមបណ្តោយផ្លូវ ២១៧ ភូមិម័ល សង្កាត់ដង្កោរ ខណ្ឌដង្កោរ​ ។
loading...

ជនរងគ្រោះឈ្មោះ សួង សារូ ​អាយុ ៣៣ ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាយ ស្នាក់នៅបូរីពិភពថ្មី ចំការដូង មានស្រុកកំណើត ឃុំម្រះពេន ស្រុកសំរោង ខេត្តតាកែវ។
តាមរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជួបជុំផឹកសុីជាមួយមិត្តភក្តិនៅក្នុងបូរីពិភពថ្មីចំការដូង លុះបានផឹកសុីរួចហើយ ក៏បាននឹកឃើញចង់ទៅលេងផ្ទះសង្សារនៅម្តុំផ្សារតាខ្មៅ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CL-9234 តាមបណ្តោយផ្លូវ ២១៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មិនស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែក របស់គាត់ពាក់នៅនឹង-កបានសម្រេច រួចជិះគេចខ្លួន ខណៈរូបគាត់បានជិះម៉ូតូដេញពីក្រោយ និងស្រែកថាចោរៗ ព្រមទាំងដកទូរសព្ទ័រម៉ាកអាយហ្វូនមួយគ្រឿង យកមកខលហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ លុះជិះមកដល់ចំណុចមុខការ៉ាស់សាំង តេលា ផ្លូវ ៣៧១ ភូមិមល័ ក៏មានអ្នកបិទគូទពីរនាក់ជាបក្ខពួក បានជិះម៉ូតូស្ទាក់ និងធាក់រូបគាត់ឲ្យដួល រួចវាយបែកមាត់គាត់បន្ថែមទៀត។ ជនរងគ្រោះបន្តទៀតថាខ្សែ-កដែលជនសង្ស័យឆក់យកទៅបាត់នោះគឺ១តំឡឹងផ្លាកទីន និងមានបណ្តោងខ្នាយជាប់ជាមួយផងដែរ ចំណែកទូរស័ព្ទមួយគ្រឿង មិនដឹងថាជនសង្ស័យយកទៅឬជ្រុះបាត់នោះទេ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ យកជនរងគ្រោះទៅដាក់ពាក់បណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាលដង្កោរ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ខ្លាំងមែន! ឆក់ខ្សែកបានសម្រេចហើយ មានបក្ខពួកជិះម៉ូតូដេញវាយជនរងគ្រោះបណ្តាលអោយបាត់រសព្ទ័មួយគ្រឿងបន្ថែមទៀត ខ្លាំងមែន! ឆក់ខ្សែកបានសម្រេចហើយ មានបក្ខពួកជិះម៉ូតូដេញវាយជនរងគ្រោះបណ្តាលអោយបាត់រសព្ទ័មួយគ្រឿងបន្ថែមទៀត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.