មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិន បេីកទ្វារថយន្តមិនប្រយ័ត្នប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បេីករថយន្តឈប់កណ្តាលផ្លូវរួចបេីកទ្វារថយន្តប៉ះម៉ូតូបណ្តាលបោកនិងថ្នល់ កាលពីវេម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខណាហ្កា១​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស​ RX 450 h ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AE-5068 បេីកបរដោយបុរសជនជាតិចិន​ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏ឈប់កណ្តាលផ្លូវហេីយបានបេីកទ្វាចេញភ្លាមនោះស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខសៀមរាប​ 1J- 6715 ធ្វេីដំណេីរមកពីក្រោយក៏ប៉ះទ្វាបណ្តាលអោយដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តត្រូវបាននគរបាលនាំទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់រងចាំជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕
ជនជាតិចិន បេីកទ្វារថយន្តមិនប្រយ័ត្នប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់ ជនជាតិចិន បេីកទ្វារថយន្តមិនប្រយ័ត្នប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.