មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តហាយលេនឌ័រ បុករថយន្តព្រូសពីក្រោយបីលើក ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើកហាយលេនឌ័រមួយគ្រឿងទៅបុករថយន្តព្រូសមួយគ្រឿងពីក្រោយបីលើកបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំនិង​បង្កឲ្យមានកាផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺឈានចូលដកងៃទី១៥ខែសីហាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែររោងចក្រ(QMI) ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀត បើករថយន្តព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BB-0504ធ្វើដំណើរទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុក៍មានរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AS-7428បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើកមកពីក្រោយបុកពេញទំហឹងរួចរថយន្ត បង្កមិនឈប់នោះទេបានបើកបំបុកពីរលើកទៀតបណ្តាលឲ្យរថយន្តព្រូសខូចខាតយ៉ាងដំណំចំណែករថយន្តហាយលេនឌ័រខូចខាតផ្នែកខាងមុខតិចតួច។បន្ទាប់ភាគីទាំងសងខាងផ្ទុះហិង្សាដាក់គ្នាមួយប៉ាវផ្អើលសមត្ថកិច្ចចុះមកអន្តរាគមន៍ភាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំភាគីទាំងសងមក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលនគរបាលចៅចៅ៣ដើម្បីធ្វើការសម្របសម្រួលគ្នាបន្ទាប់មកខាងភាគីរថយន្តហាយលេនឌ័របានថ្លៃជួលជុលរថយន្តព្រូសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
បើករថយន្តហាយលេនឌ័រ បុករថយន្តព្រូសពីក្រោយបីលើក ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ច បើករថយន្តហាយលេនឌ័រ បុករថយន្តព្រូសពីក្រោយបីលើក ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.