មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករុឺម៉កលក់ផ្លែឈើ រងបួសធ្ងន់ស្ត្រីជាអ្នកលក់ម្នាក់ រួចបើករថយន្ត រត់ចូលបូរីទុកចោលចូលផ្ទះដេកធ្វើព្រងើយ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហាយលេនឌ័រមួុយគ្រឿង ជ្រុលទៅបុករុឺម៉កលក់ផ្លែឈើចតលក់តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យស្ត្រីជាអ្នកលក់រងរបួសធ្ងន់ ផ្លែឈើខ្ទាតរាយប៉ាយពេញផ្លូវរីឯរថយន្តបង្ក បើករត់ចូលក្នុងបូរីពិភពថ្មីត្រពាំងថ្លឹង ទុករថយន្តចោលចូលផ្ទះដេកធ្វើមិនដឹង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុច មុខសាខា សាលាបង្រៀនយានយន្ត សុខសាន្ត តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5696 ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំ ដៃជ្រុលទៅបុករុឺម៉កលក់ផ្លែឈើមួយគ្រឿង ចតលក់តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអោយផ្លែឈើខ្ទាយរប៉ាត់រប៉ាយពេញផ្លូវ ចំណែករុឺម៉កបត់ជាពីរខូចខាតយ៉ាងដំណំ រីឯស្ត្រីជាអ្នកលក់ផ្លែឈើរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់មករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ទាំងបែកកង់ខាងមុខខាងស្តាំ ចូលទៅក្នុងបូរីពិភពថ្មីត្រពាំងថ្លឹង ផ្ទះលេខ ២២ ផ្លូវ ១០៤ ទុករថយន្តចោល ចូលទៅក្នុងផ្ទះដេកបាត់ដូចជាគ្មានរឿងអ្វីកើតឡើង ខណៈនោះក៏មានអ្នកឃើញហេតុការណ៍បាននាំគ្នាដេញតាមមកដល់ផ្ទះអ្នកបើករថយន្តបង្ក រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភា្លមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ខមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងរុឺម៉កលក់ផ្លែឈើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រាបើករថយន្តបុករុឺម៉កលក់ផ្លែឈើ រងបួសធ្ងន់ស្ត្រីជាអ្នកលក់ម្នាក់ រួចបើករថយន្ត រត់ចូលបូរីទុកចោលចូលផ្ទះដេកធ្វើព្រងើយ ស្រវឹងស្រាបើករថយន្តបុករុឺម៉កលក់ផ្លែឈើ រងបួសធ្ងន់ស្ត្រីជាអ្នកលក់ម្នាក់ រួចបើករថយន្ត រត់ចូលបូរីទុកចោលចូលផ្ទះដេកធ្វើព្រងើយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.