មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិន បើករថយន្តស៊េរី ទំនើបបុកម៉ូតូខូខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិនមួយគ្រឿងក្រុមបើករថយន្តស៊េរីមួយគ្រឿងម៉ាកCARAVELLEជ្រុលម៉ូទៅតូមួយគ្រឿងជិះដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នាពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណំសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុកាលណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខបូរីពិភពថ្មីភ្នំពេញថ្មី តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនបីនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកCARAVELLEពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AG-5188ធ្វើដំណើរទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៤ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1N-8082ជិះដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យម៉ូតូបាក់បូមខាងមុខរួញចូលគ្នាខូតខាតយ៉ាង ងដំណំសំណាងល្អម្ចាស់រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដោយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តជនជាតិចិនចេញចំណងទៅឲ្យខាងភាគីម៉ូតូចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
ជនជាតិចិន បើករថយន្តស៊េរី ទំនើបបុកម៉ូតូខូខាតយ៉ាងដំណំ ជនជាតិចិន បើករថយន្តស៊េរី ទំនើបបុកម៉ូតូខូខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.