មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្វែកណាស់!! បុរសម្នាក់ជិះម៉ូតូទៅយកប្រពន្ធ នៅរោងចក្រ ត្រូវរថយន្តកិនស្លាប់ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអធម៌ចោលប្រពន្ធនិងកូនតូចពីរនាក់ឲ្យនៅកំព្រារ ខណះម៉ូតូទៅយកប្រពន្ធចេញពីរធ្វើការរោងចក្រត្រូវបានរថយន្តបុកកិនអូសជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង២០និង១០នាទីថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ ស្ថិតចំណុចមុខ បញ្ជាការដ្ឋាន កងទ័ពជើងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំប៉ូល​ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សពជនរងគ្រោះ(ស្លាប់)មានឈ្មោះយឿង​ ចំរើន ភេទប្រុស​ អាយុ៣០ឆ្នាំ មានប្រពន្ធនិងកូនពីរនាក់ មុខរបរកសិករ ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធច្រកចូលវត្តស្វាយផ្អែម ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល​ ស្រុកកំណើត ភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ពណ៌ខ្មីពាក់ស្លាកលេខភ្នំពេញ1GF-1468ទៅយកប្រពន្ធេញពីធ្វើការោងចក្រមួយកន្លែងនៅក្បែរកន្លែងកើតហេតុខាងដោយបានធ្វើដំណើរទិសដៅពីកើតទៅលិចខណះមកចំណុចកើតហេតុខាងលើក៍មានរថយន្តម៉ាកហុុីយ៉ាន់ដាយសណ្តោងដឹកសុីម៉ង់ត៍មួយគ្រឿងក្បាលពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3C-0951ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតក្នុងល្បឿនលឿនបានរេចង្កូតមកខាងឆ្វេង ចូលមកចំណីផ្លូវខាងម៉ូតូបុកកិនអូសប្រម៉ាណជិត៤០ម៉ែត្របណ្តាលឲ្យម៉ូតូនិងជនរងគ្រោះជាប់ក្រោមកង់រថយន្តខាងមុខខាងឆ្វេងស្លាប់យ៉ាងអាណោចអាធម៌តែម្តង។ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបានចុះចេញពីររថយន្តរត់គេចខ្លួនបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោឡែកសពជនរងគ្រោះសមត្ថកិច្ខធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
សង្វែកណាស់!! បុរសម្នាក់ជិះម៉ូតូទៅយកប្រពន្ធ នៅរោងចក្រ ត្រូវរថយន្តកិនស្លាប់ចោលកូនពីរនាក់ឲ្យនៅកំព្រា សង្វែកណាស់!! បុរសម្នាក់ជិះម៉ូតូទៅយកប្រពន្ធ នៅរោងចក្រ ត្រូវរថយន្តកិនស្លាប់ចោលកូនពីរនាក់ឲ្យនៅកំព្រា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.