មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកុងតឺន័រលឿនបួងចង្កូតខ្លាំងពេក ក្រឡាប់ផ្ងារជើងទ្រមេឃនៅលើផ្លូវថៃហ្គ័រ

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរថយន្តកុងតឺនរមួយគ្រឿង មិនដឹងថាតៃកុងបើកបររបៀបណាទេ បានក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាងនៅលើផ្លូវថៃហ្គ័រ កែងនិងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ស្លាលេខភ្នំពេញ 3C-0795 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវថៃហ្គ័រក៏បួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង ធ្វើឲ្យរថយន្ត និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ ។ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុឲ្យសមត្ថកិច្ច ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តកុងតឺន័រលឿនបួងចង្កូតខ្លាំងពេក ក្រឡាប់ផ្ងារជើងទ្រមេឃនៅលើផ្លូវថៃហ្គ័រ បើករថយន្តកុងតឺន័រលឿនបួងចង្កូតខ្លាំងពេក ក្រឡាប់ផ្ងារជើងទ្រមេឃនៅលើផ្លូវថៃហ្គ័រ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.