មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្លេីងឆេះផ្ទះបុរសពោះម៉ាយអស់ ១ ខ្នង គួរអោយសោកស្ដាយ

ភ្នំពេញ: បុរសពោះម៉ាយម្នាក់ដែលមានកូនប្រុសម្នាក់នៅក្នុងបន្ទុក ត្រូវអណ្ដែតភ្លេីងឆេះសន្ធោសន្ធៅផ្ទះអស់មួយខ្នង សំណាងល្អសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។
ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង ៨ នឹង ១៥នាទីយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចក្បែរ វត្តកោះក្របី តាមផ្លូវ ៣៦៩ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនកេីតហេតុ មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ថា ករណីភ្លេីងឆេះផ្ទះសន្ធោសន្ធៅ ក្រោយមកក៏បានប្រមូលកម្លាំងនគរបាលប៉ុស្តិ៍ចុះដល់កន្លែងកេីតហេតុ ឃេីញអណ្ដេាតភ្លើងកំពុងលេបត្របាក់ផ្ទះអ្នកភូមិ រួចក៏សុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ចុះមកជួយបាញ់ពន្លត់ បន្តិចមកក៏មានរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកកន្លែងកេីតហេតុ តែសោកស្ដាយបានត្រឹមតែបាញ់ទប់ស្កាត់មិនអោយរីករាលដាលដល់ផ្ទះអ្នកជិតខាងទេ ចំណែកផ្ទះដែលឆេះអស់គ្មានសល់ទេ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចបន្តថា បុរសជាម្ចាស់ផ្ទះឈ្មោះ ទិត ជា អាយុ ៦៨ ឆ្នាំ មុខរបរមន្រ្តីរាជការចូលនិវត្តន៍ ស្នាក់នៅកន្លែងកេីតហេតុ ហេីយផ្ទះខាងលេីមានទំហំបណ្ដោយ ៦ម x ១៥ម ឈេីលេីថ្មក្រោម សព្វថ្ងៃបុរសជាបុរសពោះម៉ាយមានកូនប្រុសម្នាក់នៅជាមួយ ហេីយមុនកេីតហេតុបុរសជាម្ចាស់ផ្ទះមិនបាននៅកន្លែងកេីតហេតុទេ ហេីយឭសំលេងផ្ទុះ រួចក៏មានអណ្ដេាតភ្លើងឆាបឆេះតែម្ដង។ ក្នុងនោះដែររថយន្តដែលមកបាញ់ពន្លត់រួមមាន រថយន្តបុរីប៉េងហួត រថយន្តរបស់ស្នងការខេត្តកណ្ដាល និងរថយន្តរបស់សាលា ខណ្ឌច្បារអំពៅ និងរថយន្តក្រសួងមហាផ្ទៃ និងរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គីភ័យ ស្នងការរាជធានីភ្នំពេញ សរុប ១៥ គ្រឿង ហេីយបានប្រេីប្រាស់បាញ់ពន្លត់អស់ ៤ គ្រឿង ដោយរលត់ទៅវិញ នៅម៉ោង ៩ នឹង ៣០នាទីយប់ ថ្ងៃខែខាងលេី ការសន្និដ្ឋានជាបឋម ជាករណីទុស្សេខ្សែភ្លេីងឆ្លងចរន្តអគ្គីសនី ហេីយការវាយតំលៃទ្រព្យមិនទាន់ដឹងច្បាស់នៅឡេីយនោះទេ តែករណីមិនបណ្ដោលអោយមានអ្នកណារងរបួសនោះទេ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ភ្លេីងឆេះផ្ទះបុរសពោះម៉ាយអស់ ១ ខ្នង គួរអោយសោកស្ដាយ ភ្លេីងឆេះផ្ទះបុរសពោះម៉ាយអស់ ១ ខ្នង គួរអោយសោកស្ដាយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.