មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឃើញសមត្ថកិច្ចដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខ ស្លន់ស្លោទៅបុម៉ូតូមួយគ្រឿងទៀតរបួសទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូPCXមួយគ្រឿងដោយមិនពាក់មួកសុវត្ថិភាពស្រាប់តែឃើញញសមត្ថកិច្ចដាក់គោលដៅរឹតបណ្តឹង ច្បាប់ចរាចរណ៍នៅខាងមុខភ័យស្លន់ស្លោរេចង្កូតទៅបុកម៉ូតូនិចមួយគ្រឿងទៀតបណ្តាលដួលនិងថ្នល់របួសរលាត់ដៃជើង ទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខ ក្រសួងសុខាភិបាល តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍នៅចំណុចកើតហេតុខាងលើខណះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXពំណ៌សពាក់ស្លាកលេខភ្នំពេញ1GX8532ធ្វើដំណើរទិសដៅពីជើងដោយមិនមានពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុឃើញសមត្ថកិច្ចឈព្រោងព្រាតមានកាភ័យស្លន់ស្លោបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1GH-9444ជិះដោយបុរសម្នាក់នៅខាងមុខពីក្រោយបណ្តាលដួលម៉ូតូទាំងសងខាងនិងរបួសរលាត់ដៃជើង។បន្ទាប់មកសមត្ថកិច្ចដែរកំពុងដាក់គោលដៅរឹងបណ្តឹងច្បាប់ចរាចតណ៍បាននាំគ្នាទៅជួយលើកម៉ូតូទាំងពីរគ្រឿងយកមកដាក់អៀបចិញ្ចើមផ្លូវដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូបង្កបានចេញចំណងចំនួន៤០ដុល្លារទៅឲ្យភាគីម៉ូតូរងគ្រោះដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
បុរសម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឃើញសមត្ថកិច្ចដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខ ស្លន់ស្លោទៅបុម៉ូតូមួយគ្រឿងទៀតរបួសទាំងសងខាង បុរសម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឃើញសមត្ថកិច្ចដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខ ស្លន់ស្លោទៅបុម៉ូតូមួយគ្រឿងទៀតរបួសទាំងសងខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.