មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្ត CELICA លឿនពេក ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាច្រង៉ាង មុខផ្សារទួលគោក

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្ត CELICA មួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តក្រឡាប់ផ្ងាជើងឡើងលើសំណាងល្អអ្នកបើកបរមិនមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩ នឹង ២០នាទី ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកTOYOTA CELICA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2O-1058ធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យ បាក់អស់មួយកង់ចំណែករថយន្តបង្កក្រឡាប់ផ្ងាជើងឡើលើច្រង៉ាង។សំណាងល្អអ្នកបើកបរមិនមានរងរបួសរួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្ត CELICA លឿនពេក ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាច្រង៉ាង មុខផ្សារទួលគោក បើករថយន្ត CELICA លឿនពេក ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាច្រង៉ាង មុខផ្សារទួលគោក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.