មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ស្រវឹងទន់ខ្លួន បេីករថយន្តឡិចសុីស 330 បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ក្រឡាប់ថ្ងាជេីងច្រង៉ាង

ភ្នំពេញ៖​ យុវជនម្នាក់ស្រវឹងស្រាជោក បេីករថយន្តឡិចសុីស RX-330 មួយគ្រឿង លឿនដូចហោះ រេចង្កូត ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ យ៉ាងពេញទំហឹង​ បណ្ដាលអោយក្រឡាប់ថ្ងាជេីង​ឡេីងលេី​ សំណាងល្អអ្នកបើកបរមិនមានរងរបួស​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ​១២ៈ៤០ នាទីយប់ំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២២​ ខែ កញ្ញា​ ឆ្នាំ ២០១៩​ ដែលស្ឋិតតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ កែងនឹងផ្លូវ ៤២២​ សង្កាត់បឹង កេងកង ខណ្ឌចំការមន​។
loading...
ប្រាសាទបន្ទាយឆ្មារ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តលុចសុីស RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0336 បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនលឿនដូចហោះ​ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើយហេតុខាងលើ កែងនឹងផ្លូវ ៤២២ បានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យវៀចអស់មួយកង់​ ចំណែករថយន្តក្រឡាប់ថ្ងាជេីងឡេីងលេី​ ដាច់កង់ម្ខាងចេញពីររថយន្ត និងមានផ្សែងហុយចេញពីរថយន្ត ត្រូវបានអ្នកឃើញហេតុការណ៍ និងសន្តិសុខម្នាក់ជួយសុំទឹកពីអ្នករត់កង់បីមកចាក់ពន្លត់​ កុំអីឆេះគ្មានសល់​។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​បានមកដល់ទីតាំងកន្លែងកេីតហេតុ​ រួចទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក មកវាស់វែងយករថយន្តបង្ក​ និងអ្នកបេីកបរទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយតាមនីតិវិធីច្បាប់។
យុវជនម្នាក់ស្រវឹងទន់ខ្លួន បេីករថយន្តឡិចសុីស 330 បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ក្រឡាប់ថ្ងាជេីងច្រង៉ាង យុវជនម្នាក់ស្រវឹងទន់ខ្លួន បេីករថយន្តឡិចសុីស 330 បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ក្រឡាប់ថ្ងាជេីងច្រង៉ាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:02:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.