ប្រវត្តិខ្លះៗ នៃភូមិកំពង់ហាវ ខេត្តកំពង់ឆ្នាំង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិខ្លះៗ នៃភូមិកំពង់ហាវ ខេត្តកំពង់ឆ្នាំង

ផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ភូមិកំពង់ហាវ ស្ថិតក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ តំបន់នេះសម្បូរទៅដោយប្រវត្តិសាស្ត្ររឿងព្រេងនិទាន ដោយជាប់ទាក់ទងនឹង រឿងនាងកង្រី (ទីតាំងនាងកង្រីស្រែកហៅឫទ្ធីសែន) និងជាអតីត ជំរំហ្វឹកហាត់ទ័ព របស់ឧកញ៉ាតេជោមាស-តេជោយ៉ត។លំអិតពីប្រវត្តិ និងភូមិសាស្ត្រ៖ដើមកំណើតឈ្មោះ៖ តាមតំណាលតៗគ្នា តំបន់នេះដើមឡើយហៅថា "កំពង់ហៅ" (កន្លែងនាងកង្រីស្រែកហៅឫទ្ធីសែនឱ្យត្រឡប់មកវិញរហូតដួលសន្លប់) ហើយយូរៗមកក៏ក្លាយសូរ្យសំឡេងទៅជា "កំពង់ហាវ"។ទាក់ទងនឹងប្រវត្តិសាស្ត្រ៖ យោងតាមឯកសារពង្សាវតារ កំពង់ហាវគឺជាកំពង់ទឹកយុទ្ធសាស្ត្រសម្រាប់លាក់ទ័ព និងចល័តកងទ័ពជើងទឹក-ជើងគោករបស់ព្រះមហាក្សត្រខ្មែរ ក្នុងសម័យធ្វើសង្គ្រាម។ភូមិសាស្ត្រឃុំ៖ ឃុំកំពង់ហាវ មានភូមិចំនួន ៦ គឺ ភូមិត្អូរលំ ភូមិស្ទឹងសណ្តែក ភូមិកែងតាសុខ ភូមិដូនវៀត ភូមិកោះក្អែក និងភូមិកំពង់បឹង។សក្តានុពលបច្ចុប្បន្ន៖ ភូមិ-ឃុំកំពង់ហាវ ក៏ជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍ ដែលមានប្រាង្គប្រាសាទបុរាណ ព្រមទាំងមានគម្រោងសាងសង់ កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ពេលលោកអ្នកមកដល់ឃុំកំពង់ហាវ គឺមានចម្រៀងមួយបទក្រោមចំណងជើងថា "បុប្ផាកំពង់ហាវ" ដែលជាបទចម្រៀង ច្រៀង និងនិពន្ធទំនុកច្រៀង ព្រមទាំងនិពន្ធបទភ្លេងដោយ មិត្ត ស៊ីន ស៊ីសាមុត នេះបើតាមការអត្ថាធិប្បាយរបស់អ្នកនាង "មាស មេត្រី" នឹងដាស់ចិត្តលោកអ្នកឲ្យនឹកឃើញអនុស្សាវរីយ៍ក្នុងទសវត្សរ៍ដើមឆ្នាំ៧០ជាមិនខានឡើយ។ ឃុំកំពង់ហាវ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមមាន÷ ឃុំដារ ឃុំច្រណូក ឃុំតាងិល ឃុំស្វាយអំពារ ឃុំពោធិ៍ ឃុំសំរោងសែន ឃុំផ្លូវទូក ឃុំប្រឡាយមាស និងឃុំកំពង់ហាវនេះឯង។ ឃុំកំពង់ហាវ មាន៦ភូមិ គឺភូមិត្អូរលំ ភូមិស្ទឹងសណ្តែក ភូមិកែងតាសុខ ភូមិដូនវៀត ភូមិកោះក្អែក និងភូមិកំពង់បឹង។
បើផ្អែកតាមរឿងព្រេងនិទានខ្មែរ ដូចជារឿង "ឫទ្ធីសែន នាងកង្រី" តំបន់កំពង់ហាវ គឺជាកន្លែងនាងកង្រីដេញតាមហៅ ឫទ្ធីសែនឲ្យត្រឡប់ទៅវិញរហូតដួលសន្លប់ដល់ស្លាប់ខ្លួននៅជិតនោះទៅ ដែលកាលពីដើមឡើយ គេនិយមហៅតំបន់នេះថា"កំពង់ហៅ" ប៉ុន្តែលុះក្រោយៗមកទៀត ក៏បានក្លាយទៅជា "កំពង់ហាវ" ដល់បច្ចុប្បន្ននេះតែម្តង។ ចំណែករឿង"តេជោមាស តេជោយ៉ត" ក៏បានរៀបរាប់អំពីតំបន់កំពង់ហាវ ដែលជាកំពង់ទឹកសម្រាប់ដឹកជញ្ជូនកងទ័ព និងចល័តទ័ព ដើម្បីយកមកប្រយុទ្ធប្រឆាំងជាមួយ"ស្តេចសំរែ" ដែលសម្តែងដោយលោកគ្រូព្រហ្ម ម៉ាញ នៅក្នុងល្ខោនបាសាក់រឿង"តេជោយ៉ត" និពន្ធដោយ លោក ទី ជីហួត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០។ បើមើលនៅក្នុងប្រវត្តិសាស្ត្រពង្សាវតារខ្មែរ ក៏ឃើញមានការរៀបរាប់អំពីតំបន់"កំពង់ហាវ" ដែលជាតំបន់លាក់ទុកកងទ័ពជើងគោក និងជើងទឹករបស់មហាក្សត្រខ្មែរជំនាន់សឹកសង្គ្រាមជាមួយនគរជិតខាងជាច្រើនណាស់ដែរ...។
នៅក្នុងភូមិសាស្ត្រឃុំកំពង់ហាវ និងបណ្តាឃុំជាប់ៗនេះ មានបន្សល់ទុកប្រាង្គប្រាសាទឥដ្ឋជាច្រើនដូចជា ប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទពណ្ណរាយ ប្រាសាទសក្លរ និងភ្នំជាច្រើនទៀតដូចជា÷ ភ្នំតាងិល ភ្នំកង្កែប ភ្នំទូកមាស ភ្នំកង្រី និងជួរភ្នំជាច្រើនសិបទៀត ដែលគេស្គាល់ឈ្មោះមិនអស់ និងមានធនធានរ៉ែធម្មជាតិ តំបន់ស័ក្តិសិទ្ធិជាច្រើនទៀតផង។ នេះជាសម្បត្តិធម្មជាតិ ដែលជាមរតករបស់ដូនតាខ្មែរយើង បានបន្សល់ទុកជាកេរសម្រាប់កូនចៅខ្មែររាប់រយជំនាន់ រាប់ពាន់សម័យជាបន្តបន្ទាប់ទៀត ដើម្បីសិក្សាស្វែងយល់បន្ថែម និងមកទស្សនាកម្សាន្តជាលក្ខណៈឯកជន គ្រួសារ និងមិត្តភក្តិបានដោយសេរី។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ខេត្តកំពង់ឆ្នាំង និយាយជារួម ស្រុកកំពង់លែង និយាយដោយឡែក និងឃុំកំពង់ហាវ និយាយជាពិសេស គឺមានតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ និងអាថ៍កំបាំងច្រើនណាស់សម្រាប់លោកអ្នក ដែលមិនគួរនិយាយតទៅទៀតថា÷"...ខេត្តកំពង់ឆ្នាំង អត់មានកន្លែងដើរលេង.." នោះទេ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិខ្លះៗ នៃភូមិកំពង់ហាវ ខេត្តកំពង់ឆ្នាំង ប្រវត្តិខ្លះៗ នៃភូមិកំពង់ហាវ ខេត្តកំពង់ឆ្នាំង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.