មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចស្តុបបែកជាបួន ប្រកែកគ្នាយកត្រូវរៀងខ្លួន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីសមិនប្រយ័ត្ន ទៅប៉ះគ្នាជាមួយរថយន្តក្រឡុកសុីម៉ង់ត៍ ត្រង់ចំណុចស្តុបបែកជាជាបួន ប្រកែកគ្នាយកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចមួលដ្ឋានចុះមកកន្លែងកើតហេតុ កាលពីវេលាម៉ោង ១៩ នឹង ២០នាទី ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារមាន់អាំង តាមបណ្តោយផ្លូវ ៣១៥ កែងនឹងផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក។
បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរានទេវតា ប្រអប់ភ្លើង របងអធិការខណ្ឌឬស្សីកែវ និងរថយន្តប៉ូលិសមួយគ្រឿង ចតស្ងៀម ផ្លោងជិត ១០០ម៉ែត្រ ទៅបោកផ្ទប់ នឹងបង្កោលភ្លើង និងបង្គោលស្លាកសញ្ញាទ្រេតមួយដើមទៀត
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តក្រឡុកសុីម៉ងត៍ មួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ 5A-2051 តាមបណ្តោយ ផ្លូវ ៥៩២ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ពាក់កណ្តាលស្តុប ក៏មានរថយន្តមួយគ្រឿង ម៉ាកឡិចសុីស TRD មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7853 បើកបរដោយបុរសជនជាតិជប៉ុនម្នាក់ រួមដំណើរនិងស្ត្រីក្មេងចាស់បីនាក់ទៀត ធ្វើដំណើរពីត្បូងទៅជើង ជ្រុលទៅបុកចំកាងរថយន្តក្រឡុកសុីមង់ត៍ ខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យរងការខូចខាតទាំងសងខាង បន្ទាប់មកភាគីទាំងសងខាងប្រកែកគ្នាយកត្រូវរៀងៗខ្លួន។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចស្តុបបែកជាបួន ប្រកែកគ្នាយកត្រូវរៀងខ្លួន រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចស្តុបបែកជាបួន ប្រកែកគ្នាយកត្រូវរៀងខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.