មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរានទេវតា ប្រអប់ភ្លើង របងអធិការខណ្ឌឬស្សីកែវ និងរថយន្តប៉ូលិសមួយគ្រឿង ចតស្ងៀម ផ្លោងជិត ១០០ម៉ែត្រ ទៅបោកផ្ទប់ នឹងបង្កោលភ្លើង និងបង្គោលស្លាកសញ្ញាទ្រេតមួយដើមទៀត

ភ្នំពេញ៖ បុរសជាអ្នកបើករថយន្តឲ្យគេម្នាក់ សង្ស័យស្រវឹងស្រា បើកបុករះផ្ទះព្រះភូមិបាក់ខ្ទេចរាបដល់ដី ប្រអប់ភ្លើងធ្លាក់ចេញពីបង្គោល របងអធិកាខណ្ឌឬស្សីកែវ និងរថយន្ត ម៉ាកស្តារិុចមូយគ្រឿង របស់ប៉ូលិស ផ្លោងជិត ១០០ម៉ែត្រ ទៅបោកផ្ទប់នឹងបង្គោលភ្លើង និងបង្គូលស្លាកលេខសញ្ញាមួយដើម បណ្តាលឲ្យទ្រេត សំណាងល្អអ្នកបើកបរមិនមានរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចស្តុបបែកជាបួន ប្រកែកគ្នាយកត្រូវរៀងខ្លួន
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សី តាមបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញម្នាក់សង្ស័យស្រវឹងស្រា និងជាអ្នកបើករថយន្តឲ្យគេផងនោះ ម៉ាកឡិចសុីស LX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6082 ធ្វើដំណើរទិសដៅពីត្បូងទៅជើង បោះពួយលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំ ជ្រុលទៅបុករានទេវតា ដាក់នៅមុខផ្ទះអ្នកភូមិ បាក់ខ្ទេចរាបដល់ដី ប្រអប់ភ្លើងនៅជាប់បង្គោលភ្លើងធ្លាក់ចុះក្រោម របងអធិការខណ្ឌ និងរថយន្តស្តារិុច ពណ៌ត្រីអីុ ស្លាកលេខ នគរបាល 2-3135 របស់ប៉ូលិស ចតស្វៀមផ្លោងជិត ១០០ម៉ែត្រទៅបោផ្ទប់នឹងបង្គោលភ្លើងថ្ម នៅផ្លូវម្ខាងទៀត និងបង្គោលស្លាកសញ្ញាមួយដើម បណ្តាលអោយទ្រេត ចំណែករថយន្តខូចខាតយ៉ាងដំណំទាំងសងខាង ភ្លាមៗនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបររថយបង្ក ចូលក្នុងអធិការខណ្ឌសួរនាំផងដែរ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរានទេវតា ប្រអប់ភ្លើង របងអធិការខណ្ឌឬស្សីកែវ និងរថយន្តប៉ូលិសមួយគ្រឿង ចតស្ងៀម ផ្លោងជិត ១០០ម៉ែត្រ ទៅបោកផ្ទប់ នឹងបង្កោលភ្លើង និងបង្គោលស្លាកសញ្ញាទ្រេតមួយដើមទៀត បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុករះរានទេវតា ប្រអប់ភ្លើង របងអធិការខណ្ឌឬស្សីកែវ និងរថយន្តប៉ូលិសមួយគ្រឿង ចតស្ងៀម ផ្លោងជិត ១០០ម៉ែត្រ ទៅបោកផ្ទប់ នឹងបង្កោលភ្លើង និងបង្គោលស្លាកសញ្ញាទ្រេតមួយដើមទៀត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.