បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួនប្រកែកតឹងសសៃ-កដាក់គ្នាយកត្រូវរៀងខ្លួន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួនប្រកែកតឹងសសៃ-កដាក់គ្នាយកត្រូវរៀងខ្លួន

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android


ភ្នំពេញ៖ រថយន្តស៊េរីទំនើបហ្វតរ៉េនជ័រមួយគ្រឿង បុកគ្នាជាមួយម៉ូតូវីវ៉ាត្រង់ចំណុចស្តុបបែកជាបួនប្រកែកគ្នាយកត្រូវ់រៀងខ្លួន បង្កឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចចុះមកសួរនាំកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវ ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

អាជីវករផ្សាររាត្រីដោះស្រាយគំនុំចាស់វាយគ្នា ផ្អើលសមត្ថកិច្ច ទាំងកណ្តាលរាត្រី

បើករថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់ ចេញពីក្រុមហ៊ុនបញ្ច្រាស់ទិសចរាចរណ៍ ត្រូវរថយន្តឡិចសុីស 350 បុកខ្ទេចផ្នែកខាងមុខ

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1J-0935 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្សទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបបែកជាបួនចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5171 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀត តាមបណ្តោយផ្លូវ ១០៦ ទិសដៅពីកើតទៅលិច បុកម៉ូតូចំពាក់កណ្តាលកិនជាប់បណ្តាលឲ្យម្ចាស់រងរបួសស្រាល ភ្លាមៗនោះភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងខ្លួន ដោយភាគីរថយន្តថា រូបគេបើកបរស្តុបភ្លើងខៀវ ចំណែកខាងភាគីខាងម៉ូតូថា រូបគេបើកបរស្តុប ភ្លើងខៀវដែរ ធ្វើឲ្យភាគីទាំងសងខាងតឹងសសៃ កដាក់គ្នាធ្វើឲ្យផ្អើលអ្នកកំពុងធ្វើដំណើរតាមដងផ្លូវចុះចោមរោមមើលនិងសមត្ថកិច្ខចុះមសួរនាំ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួនប្រកែកតឹងសសៃ-កដាក់គ្នាយកត្រូវរៀងខ្លួន បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួនប្រកែកតឹងសសៃ-កដាក់គ្នាយកត្រូវរៀងខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

Powered by Blogger.