"សាវតារតំបន់ទួលព្រះស្រីរាជា ទីកប់ខ្មោចកណ្តាលក្រុង" - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

"សាវតារតំបន់ទួលព្រះស្រីរាជា ទីកប់ខ្មោចកណ្តាលក្រុង"

ផ្សាយថ្ងៃទី ២៣ មិថុនា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
• អតីតកាលបានកន្លងផុតទៅ ចាស់ទុំដែលចេះចាំប្រវត្តិសាស្ត្រក៏បានអញ្ជើញ និងកំពុងតែចាកចេញទៅម្តងម្នាក់ៗ ដោយគ្មានថ្ងៃត្រឡប់ឡើយ ។ រឿងរ៉ាវដែលយើង ជាក្មេងជំនាន់ក្រោយមិនបានដឹងត្រូវបានសាបរលាប និង រលត់ទៅតាមចាស់ទុំទាំងនោះ ។ ដើម្បីជាប្រទីបអុជបំភ្លឺ ទីអន្ធិកា ក្នុងអតីតកាល ថ្ងៃនេះទំព័រយើងនឹង គាស់រំលើងអំពីប្រវត្តិ សាវតារនៃ ទីទួលកប់ខ្មោចបុរាណមួយ ដែលមានទីតាំងនៅចំ កណ្តាលរាជធានីភ្នំពេញ ជូនអស់លោកប្រិយមិត្តអ្នកអានឱ្យបានជ្រាប កន្លែងនោះគឺ " ទួលព្រះស្រីរាជា " ទី លំនៅចុងក្រោយរបស់អ្នកស្លាប់ ។ តើទីទួលព្រះស្រីរាជា មានសាវតារយ៉ាងណា ? និងមានទីតាំងនៅត្រង់ណា ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ ?
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
- អំពីទួលព្រះស្រីរាជា
+ ការដាក់នាម ថា ទួលព្រះស្រីរាជា : តំបន់កប់ខ្មោចទួលព្រះស្រី ឬទួលព្រះស្រីរាជា ពីដើមរៀងមកមានទីតាំងនៅខាងជើងវត្តព្រះពុទ្ធមានបុណ្យគឺនៅ ត្រង់ម្តុំបុរីកីឡានោះឯង។ មុននឹងបានកើតជា បុរីកីឡា ពោល គឺនៅមុនសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំ ដោយសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ព្រះបិតា ឯករាជ្យជាតិនៃយើង ទីនេះគឺជាអតីតវត្តអារាមរបស់ព្រះសង្ឃហីនយាននិងក៏ជាទីកន្លែងកប់ខ្មោចបុរាណផងដែរ ។ លុះក្រោយមកពេលដែលរាជការចាប់ផ្ដើមរៀបចំក្រុងឱ្យ មានសោភ័ណភាពឡើងវិញតំបន់កប់ខ្មោចនេះត្រូវបាន គេឈូសឆាយ រុះរើខ្ទេចគ្មានសល់ និងបានស្ថាបនាឡើង ជា បុរីកីឡា ប្រែមុខ មាត់ថ្មីក្លាយជាលំនៅឋានដ៏ជាទី មនោរម្យរបស់មនុស្សរស់វិញ ។
+ សាវតារ : ទីទួលនេះដើមឡើយគឺជាអតីតព្រះដំណាក់ ដែលសម្ដេចព្រះបាទពញាយ៉ាត បានសាងសង់ប្រទានឱ្យ ព្រះស្រីរាជា ដែលជាព្រះរាជបុត្រាទី ២របស់ព្រះអង្គ ។ ក្រោយមក ព្រះស្រីរាជា បានឡើងសោយព្រះបរមសិរីរាជសម្បត្តិ ជាស្តេចផែនដី ទីទួលនេះក៏ត្រូវបានអ្នកស្រុកហៅតតាមគ្នាថា " ទួលព្រះស្រីរាជា " លុះក្រោយមកទៀតអ្នកភូមិហៅ ដោយកាត់ខ្លីថា " ទួលព្រះស្រី " ទៅវិញ ។ មកដល់ឆ្នាំកុរ នព្វស័កព្រះពុទ្ធសករាជ ២២៣៨ ដែលត្រូវនឹងឆ្នាំបារាំង ១៦៩៤ ក្នុងផែនដីព្រះបាទជ័យជេដ្ឋាទី ៣ ( ជ័យចេស្តាទី៣ ) ឬចៅពញា សូ ស្តេចបានត្រាស់បង្គាប់ឱ្យសាងសង់វត្តមួយនៅល ទីទួលព្រះស្រីរាជានេះ ដោយមានព្រះសង្ឃខ្មែរប៉ែកលទ្ធិខាងហីនយានគង់ចាំព្រះវស្សារហូតមក ។ ចំណេរតមកទៀត ក៏មានព្រះសង្ឃ លទ្ធិមហាយាន ដែលជាសង្ឃយួនមកគង់នៅវិញ ហើយក៏ចាប់ផ្តើមឱ្យមានការកប់ខ្មោច ចិនយួននិងខ្មែរ តរហូតមក ។ បើគិតពីឆ្នាំ ១៦៩៤ រហូតមកដល់ឆ្នាំ ១៩៥៥ ទួលកប់ខ្មោចនេះមានអាយុកាលនៅក្នុងរាជធានីភ្នំពេញបាន ២៦១ ឆ្នាំ ។
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

- គួរបញ្ជាក់ផងដែរថា បុរីកីឡា បើកសម្ពោធនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ១៩៦៤ ដំណាលគ្នានឹងពហុកីឡដ្ឋានជាតិ អូឡាំពិច ដែរ ក្នុងគ្រាដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់ នរោត្តម កន្តុល ។ នេះគឺជារូបតំបន់បុរីកីឡា ក្នុងសម័យសង្គមរាស្ត្រនិយម ។
- ឯកសារយោង ៖ • ឯកសារ ព្រះរាជពង្សាវតារខ្មែរ ដោយលោក អេង សុត • វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញោណោ ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
"សាវតារតំបន់ទួលព្រះស្រីរាជា ទីកប់ខ្មោចកណ្តាលក្រុង" "សាវតារតំបន់ទួលព្រះស្រីរាជា ទីកប់ខ្មោចកណ្តាលក្រុង" Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.