មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រាសាទបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ៖ ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬ ខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្ម មួយដុំណាដែលគ្មានចម្លាក់នោះទេ ។
តោះយើងនាំលោកអ្នកនាងមកស្គាស់៖ ប្រាសាទអកយំ
loading...
ក្រុមអ្នកប្រាជ្ញ អ្នកជំនាញការ សាស្ត្រាចារ្យ និងវាគ្មិនជាតិ អន្តរជាតិសំខាន់ៗ ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ ក្នុងប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និង ព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ ។ចម្លាក់សំខាន់ជាងគេ គឺរូបអវតាលោកេស្វរៈព្រហស្ត៣២ ជាពោធិសត្វនៃព្រះពុទ្ធសាសនា អមដោយចម្លាក់រូបអវតា ព្រះហស្ត១៦ ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នា នៅជ្រុងខាងត្បូងត្រូវ ជនទុច្ចរិតគាស់យកបាត់ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ[១]។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចម្លាក់លើជញ្ជាំងនៅប្រាសាទបន្ទាយឆ្មារនេះ បង្ហាញអំពីការប្រយុទ្ធគ្នារវាងមនុស្សម្នាក់ និងមនុស្សមានក្បាលដូចយក្ស ដែលលោក G. Cœdès យល់ថាសាច់រឿងនៃចម្លាក់នេះមាននិយាយនៅក្នុងសិលាចារឹកជាភាសាខ្មែរ K. 227 ។ សិលាចារឹកនោះនិយាយអំពីការប្រយុទ្ធគ្នារវាង ស្រិន្ទ្រកុមារ (រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧) ជាមួយ ភារត រាហ៊ូ (រាហ៊ូ) Bhārata Rāhu ដែលមានអ្នកការពារព្រះអង្គពីរនាក់សុខចិត្តលះបង់ជីវិតដើម្បីជួយព្រះអង្គ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយឆ្មារ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.