មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តោះយើងនាំលោកអ្នកនាងមកស្គាស់៖ ប្រាសាទអកយំ

សៀមរាប៖ ប្រាសាទអកយំស្ថិតនៅចុងបំផុតខាងត្បូងនៃបារាយណ៍ខាងលិច។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៧ និង ៩។ សិលាចារិកដែលបានរកឃើញនៅលើសរសរ បញ្ជាក់ប្រាប់ពីកាលបរិច្ឆេទនៃប្រាសាទអកយំ គឺឆ្នាំ៦០៩, ៧០៤ និង ១០០១។ ក្នុងពេលកសាងបារាយណ៍ខាងលិច ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ ប្រាសាទនេះមានបីជាន់ មានប្រាង្គចំនួន១២ និង ព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ។
ប្រាសាទបន្ទាយឆ្មារ

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
មានមូលហេតុពីរ ដែលនាំឲ្យយើងលើកយកប្រាសាទអកយំមកអធិប្បាយគឺ : ទីមួយ ខ្មែរភាគច្រើនមិនបានស្គាល់ថា តំបន់សៀមរាបអង្គរ មុនការលេចធ្លោឡើងនៃរាជធានីយសោធបុរៈ ឬអង្គរ ត្រូវបានឆ្លងកាត់សម័យបុរេអង្គរដ៏ថ្កានថ្កើងមួយរួចទៅហើយ ក៏ប៉ុន្តែជាអកុសលសព្វថ្ងៃនេះនៅសល់តែស្លាកស្នាមខាងបុរាណ។ វិទ្យាតែបន្តិចបន្តួចប៉ុណ្ណោះ។ ព្រោះថា ក្រោយពីការធ្វើកំណាយដើម្បីសិក្សាស្រាវជ្រាវ ខឿនប្រាសាទទាំងនោះក៏ត្រូវបានលប់កប់ក្នុងដីបាត់ទៅវិញ ឬក៏ត្រូវខ្ទេចខ្ទាំដោយអាកាសធាតុ។ ទីពីរ កម្រណាស់ ដែលមានឯកសារជារូបភាពបង្ហាញនូវវិស័យសិល្បៈស្ថាបត្យកម្មនាសម័យបុរេអង្គរក្នុងភូមិភាគខាងលើនេះ។
loading...
ដូច្នេះ ក្នុងអត្ថបទនេះ យើងសូមលើកយកការស្រាវជ្រាវចុងក្រោយបង្អស់របស់លោក ប្រ៊ុយហ្គីអេ[១] ដើម្បីបង្ហាញជូនជាព័ត៌មាន។ យោងតាមប្រភពសិលាចារឹក K. 749 និង K. 753 គួបផ្សំជាមួយលក្ខណៈសិល្បៈស្ថាបត្យកម្ម និងរូបសំណាកបុរាណមួយចំនួន ដូចជាក្បាច់ផ្តែរ និងរូបស្រីទេពអប្សរមួយនៅលើជញ្ជាំងខាងជើងនៃប្រាសាទមួយស្ថិតនៅទិសខាងត្បូងឆៀងខាងកើតនៃខឿនទី២ និងចម្លាក់តោពាក់ស្នែងជាដើម គេអាចដឹងយ៉ាងប្រាកដនូវចំណាស់នៃប្រាសាទអកយំ ដែលស្ថិតនៅក្នុងរចនាប័ថ្មព្រៃក្មេង។
ទន្ទឹមនឹងនេះដែរ យើងក៏អាចដឹងទៀតថា ប្រាសាទបុរេអង្គរនេះ ដែលកសាងឡើងអំពីឥដ្ឋ នាស.វទី ១១ ត្រូវបានទទួលការជួសជុលតុបតែងឡើងវិញ ដើម្បីទុកជាទីគោរពសក្ការៈ ដូចវត្តមានរបស់សិលាចារឹក K. 753 និងចម្លាក់នព្វគ្រឹះ ដែលជាទេវតារក្សាទិសទាំង ៩ នៃចក្រវាឡ ដែលគេបានប្រទះឃើញនៅខាងត្បូងនៃប្រាង្គនៅជ្រុងទិសខាងត្បូង ឆៀងខាងលិចនៃប្រាសាទអកយំ។ បើនិយាយម៉្យាងទៀត មុនការស្ថាបនាបារាយ៍ដ៏មហិមានេះ ដែលជាហេតុនាំឲ្យការលប់កប់បុរាណស្ថាននេះក្នុងដី ប្រាសាទអកយំ គឺជាបូជនីយដ្ឋានមួយយ៉ាងសំខាន់ ដែលគេឧទ្ទិសចំពោះព្រះសិវ ក្រោមព្រះនាមថា គម្ពីររេស្វរៈ។
សូមជម្រាបថា ព្រះគម្ពីររេស្វរៈ ដែលមានន័យថា ព្រះអាទិទេព ដែលមានសូរសៀងដ៏ជ្រាលជ្រៅ មិនអាចវាស់វែងបាន និងកម្លាំង និង យាន មិនអាចថ្លឹងថ្លែងបាន គឺសំដៅព្រះសិវ ដែលគេបូជានៅទីនេះ ក៏ដូចនៅទីក្រុងឥសានបុរៈ ឬ សម្បូរព្រៃ គុក។ ជារួម យើងអាចនិយាយបានថា ព្រះអាទិទេពនាសម័យចេនឡាខាងលើនេះ នៅរក្សាបាននៅខេត្តសៀមរាប អង្គរ នូវនិមិត្តនាមរបស់ខ្លួនរហូតដល់ដើមស.វទី ១១ មុនការសាងសង់បារាយណ៍បន្តិច។ ម្យ៉ាងវិញទៀត ត្រូវជ្រាបថា ប្រាកដណាស់ដែលព្រះអាទិទេព គម្ពីរេស្វរៈ ជាព្រះអាទិទេពចម្បងនៃទីក្រុងបុរេអង្គរមួយឈ្មោះថា បន្ទាយឈើ ដែលបានគូសបញ្ជាក់ដោយលោកហ្គ្រោ លីយេ ។ ទីក្រុងបន្ទាយឈើនេះ ហ៊ុំព័ទ្ធដោយគូទឹកមួយ ដែលភាគខាងជើង នៃទីក្រុងនេះត្រូវបានលប់ដោយការសាងសង់បារាយណ៍ខាងលិច ដូចនេះប្រាសាទអកយំរបស់យើង គឺគ្រាន់តែជាប្រាសាទចម្បងមួយក្នុងចំណោមប្រាសាទជាច្រើនទៀត ដែលត្រូវបានបំផ្លាញចោល ។
សាងសង់ឡើងនៅស.វទី ៧នៃគ.ស ក្នុងរចនាប័ថ្មកំពង់ព្រះ ប្រាសាទអកយំសព្វថ្ងៃនេះស្ថិតនៅលើខ្នងបារាយណ៍ខាងលិច ចម្ងាយប្រមាណជាង ៦០០ម៉ែត្រ នៅជ្រុងឆៀងខាងលិច មានរាងជាសាជី ស្ថិតលើខឿនមួយយ៉ាងធំ ហើយរឹងមាំ។ វត្តមានរបស់បន្ទប់មួយនៅក្រោមបាតប្រាសាទ និងវត្តមានរបស់អណ្តូង សឲ្យឃើញនូវលក្ខណៈដ៏មហាស័ក្តិសិទ្ធ របស់ទីតាំងនេះ ដែលមានឈ្មោះបោះសម្លេងយ៉ាងរន្ទឺ ហើយយ៉ាងឆ្ងាយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
វត្តមាននៃខឿនជាថ្នាក់ៗបែបនេះ បង្ហាញឲ្យយើងដឹងថា ប្រាសាទអកយំ គឺជាប្រាសាទភ្នំ ដូចករណីប្រាសាទរោងចិននៅលើភ្នំគូលែនដូច្នេះដែរ។ នៅលើទីលាននៃថ្នាក់ទី ៣ គេឃើញមានប្រាង្គកណ្តាល ដែលជាប្រាង្គប្រធាន ដែលមានទំហំធំជាងគេ មានរាងបួនជ្រុងស្មើ ដោយមួយជ្រុងៗមានទំហំ ៤ម៉ែត្រ ៥០ ហើយបែរមុខនៅទិសខាងកើត ។ តាមប្រសាសន៍របស់លោក ប្រុយ ហ្គីយេ ប្រាង្គកណ្តាលនេះ មិនត្រូវបានបំផ្លាញទេ ព្រោះត្រូវបានកប់ក្នុងដី ដោយការសាងសង់បារាយណ៍នាស.វទី ១១នៃគ.ស។ រីឯផ្នែកខាងលើដែលធ្វើអំពីឈើ ត្រូវបានខូចខាតដោយគ្មានបន្សល់ទុកនូវអ្វីទាំងអស់ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
សូមរំលឹកឡើងវិញថា វត្តមានអណ្តូងយ៉ាងជ្រៅមួយ នៅចំកណ្តាលប្រាសាទប្រធាន សឲ្យឃើញនូវភាពស័ក្តិសិទ្ធក្រៃលែងរបស់ប្រាសាទអកយំក្នុងអតីតកាល។ យ៉ាងណាមិញ ការរកឃើញនូវចម្លាក់ព្រះពោធិសត្វ សំរិទ្ធ នៃលទ្ធិព្រះពុទ្ធសាសនាមហាយាននៅទីនោះ ចំនួន ៥ព្រះអង្គ នៅទ្វារខាងជើងនាប្រាង្គកណ្តាលនាប្រាសាទអកយំ សឲ្យឃើញនូវភាពសំយោគរវាងព្រហ្មណ៍សាសនា និងពុទ្ធសាសនាយ៉ាងប្រាកដ នាសម័យចេនឡា៕
តោះយើងនាំលោកអ្នកនាងមកស្គាស់៖ ប្រាសាទអកយំ តោះយើងនាំលោកអ្នកនាងមកស្គាស់៖ ប្រាសាទអកយំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.