មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទស្សនាវីដេអូ ប្រវត្តិកសាងប្រាសាទ ព្រះខ័ន​ គ ស ១១៩១


ប្រាសាទ ព្រះខ័ន ត្រូវបានកសាងឡើងដោយ ព្រះមហាក្សត្រ ព្រះនាម ព្រះបាទ ជ័យវរ្ម័នទី៧​ ក្នុងឆ្នាំ ១១៩១ នៃ គ្រិស្តសតវត្យរ៍ទី ១២ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ ព្រះនាម ធរណិន្រ្ទវម្ម៌។ ទំហំប្រាសាទ ព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម x ៧០០ ម តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។​​ ប្រាសាទនេះ មានទំហំ ៥៦ ហិចតា។
តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។ ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង១១៩១នៃគ្រឹស្តសករាជ។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
loading...
ទស្សនាវីដេអូ ប្រវត្តិកសាងប្រាសាទ ព្រះខ័ន​ គ ស ១១៩១ ទស្សនាវីដេអូ ប្រវត្តិកសាងប្រាសាទ ព្រះខ័ន​ គ ស ១១៩១ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.