មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តោះយើងនាំលោកអ្នកនាងមកស្គាល់៖ ប្រាសាទមេបុណ្យខាងកើត

សៀមរាប៖ ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី ឬ ម៉ា មានន័យថា ម្តាយ ឬ ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...


តោះយើងនាំលៀកអ្នកនាងទៅស្គាល់ ប្រាសាទមេបុណ្យខាងលិច ទៀត

ផ្សាយផ្ទាល់÷បុរសម្នាក់ជិះម៉ូតូបុករឺម៉កដឹកបន្លែរពីក្រោយដួលបែកក្បាលស្លាប់ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទមេបុណ្យខាងកើតបែរមុខទៅទិសខាងកើត ប្រាសាទនេះត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា[១]។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។ យោងតាមសិលាចារឹកបញ្ជាក់ថាប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជនដែលមានដាក់រូបមាតាបិតាក្នុងទម្រង់ជាព្រះឥសូរ ព្រះនាងបរវតី ព្រះវិស្ណុ ព្រះព្រហ្ម និងនៅក្នុងប្រាង្គកណ្តាលដាក់លិង្គទេវរាជដែលលោក ហ្ស៊ក សឈដែស អះអាងថាឈ្មោះ រាជេន្ទ្រស្វរៈ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម


សមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនជាង១០០នាក់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងអនឡាញ
ប្រាសាទមេបុណ្យមានទម្រង់និងលក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូបដែលមានចំនួនប្រាង្អសំខាន់ចំនួនប្រាំសាងអំពីឥដ្ឋ ស្ថិតនៅលើខឿនសាងអំពីថ្មបាយក្រៀម និងថ្មភក់ប៉ុន្តែមានកម្ពស់ទាបជាងប្រាសាទប្រែរូប។ នៅសង់ខាងកាំជណ្តើរមានលម្អចម្លាក់សត្វតោ រីឯនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២មានលម្អរូបដំរីដែលមានប្រមោយសំយុងត្រង់ចុះមកក្រោមហើយនៅលើដំរីមានលម្អខ្សែកទៀតផង។ នៅឯជញ្ជាំងខាងក្រៅនៃប្រាង្គទាំងប្រាំមានតួប៉មតូចៗផ្សេងទៀតមានប្រហោងតូចៗសម្រាប់ភ្ជាប់កំបោរបាយអ។ (លើកក្រោយយើងនឹងនាំលោកអ្នកនាងមកស្គាល់ ប្រាសាទមេបុណ្យខាងលិចបន្តទៀត)
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តោះយើងនាំលោកអ្នកនាងមកស្គាល់៖ ប្រាសាទមេបុណ្យខាងកើត តោះយើងនាំលោកអ្នកនាងមកស្គាល់៖ ប្រាសាទមេបុណ្យខាងកើត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.