មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តស៊េរីទំនើប Hummer មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបឡិចសុីស 570 ដាច់កង់ម្ខាង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក hummer មួយគ្រឿងលឿនពេក ចាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក ឡិចសុីស 570 ចំហៀងពេញទំហឹងបណ្ដាលអោយរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១ នឹង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២៩៤ កែងផ្លូវលេខ ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

ផ្សាយផ្ទាល់÷ករណី ចោរឆក់ទូរសព្ទ្ធ័ពីនារីជនជាតិកូរ៉េម្នាក់បានសម្រេចរត់ចោលម៉ូតូមួយគ្រឿង
តាមប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាកឡិចសុីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-3588 បើកបរតាមបណ្ដោយផ្លូវលេខ ២១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក hummer ពណ៌ប្រផះ ភ្នំពេញ 2AA-6999 បើកបរតាមបណ្ដោយផ្លូវ ២១ ទិសដៅពី ត្បូងទៅជើងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបម៉ាក ឡិចសុីស570 ចំពាក់កណ្ដាលទ្វារខាងឆ្វេងពេញទំហឹង បណ្ដាយឲ្យរថយន្តស៊េរីទំំនើបទាំង ២គ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល ភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តស៊េរីទំនើប Hummer មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបឡិចសុីស 570 ដាច់កង់ម្ខាង រងការខូចខាតយ៉ាងដំណំ បើករថយន្តស៊េរីទំនើប Hummer មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបឡិចសុីស 570 ដាច់កង់ម្ខាង រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.