មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ងោកមួយភាំងបើករថយន្ត រេចង្កូតទៅបុកបង្គោលភ្លើង ធ្លាក់ចូលប្រឡាយទឹកស្អុយទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសាំយ៉ុងដឹកឥវ៉ាន់រោងចក្រមួយគ្រឿង ងងុយដេក ងោកមួយភាំង រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលំធ្លាក់ចូលទាំងរថយន្ត ទៅក្នុងប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ៦ នឹង ៣០នាទីព្រឹក ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ នៅតាមផ្លូវជាតិលេខ ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-9838 ដឹកឥវ៉ាន់រោងចក្រ បើកបរដោយបុរសម្នាក់ រួមដំណើរស្ត្រី២នាក់ ដឹកឥវ៉ាន់រោងចក្រ បើកល្បឿនលឿនលើផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ធ្លាក់ ទាំងរថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ ម្ចាស់នាំគ្នាជញ្ជូនលើកឥវ៉ាន់ ហើយនគរបាលមូលដ្ឋានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ រថយន្តបង្កឲ្យប៉ះទ្រព្យសម្បត្តិរដ្ឋ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រលំធ្លាក់កប់ក្នុងទឹកប្រឡាយ ទើបប្រគល់រថយន្តឲ្យទៅការិយាល័យ ចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ស្ទូចលើកយកទៅរក្សាទុក រងចាំដោះស្រាយជាក្រោយ ៕
ងោកមួយភាំងបើករថយន្ត រេចង្កូតទៅបុកបង្គោលភ្លើង ធ្លាក់ចូលប្រឡាយទឹកស្អុយទាំងព្រឹក ងោកមួយភាំងបើករថយន្ត រេចង្កូតទៅបុកបង្គោលភ្លើង ធ្លាក់ចូលប្រឡាយទឹកស្អុយទាំងព្រឹក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:14:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.