មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនដូចហោះ បោះពួយទៅបុកដើមឈើ ដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូ PCX មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកដើមឈើមួយដើម នៅចិញ្ចើមផ្លូវដួលបោកនឹងឥដ្ឋការ៉ូស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ GS ច្រកចូលក្នុងបុរីហេងហៀងសីុធី ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
សពជនរងគ្រោះមានឈ្មោះ កែក រដ្ឋា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរមេកាខារ៉ាអូខេមួយកន្លែង មានស្រុកកំណើតរស់នៅ ភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក PCS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-8858 តាមបណ្ដោយផ្លូវ GS ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកនឹងដើមឈើមួយដើម​ នៅតាមចិញ្ចើមផ្លូវដែលក្រុមហ៊ុនដាំលម្អរនៅមុខផ្ទះក្នុងបូរីពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងឥដ្ឋការ៉ូបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន រងចាំទុកប្រគល់ជូនសាច់ញាតិវិញ។ ដោយសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
ជិះម៉ូតូលឿនដូចហោះ បោះពួយទៅបុកដើមឈើ ដួលបោកក្បាលស្លាប់មួយរំពេច ជិះម៉ូតូលឿនដូចហោះ បោះពួយទៅបុកដើមឈើ ដួលបោកក្បាលស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.