មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិន បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តស៊េរីទំនើបហុីយ៉ាន់ដាយមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកម៉ូតូជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នា ចំពីមុខពេញទំហឹង បណ្តាលអោយដួលបោកផ្ទប់នឹងថ្នល់រងបួសធ្ងន់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ៣១៥ ជិតនិងផ្សារម៉ាន់អាំង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
loading...
តាមប្រភពព័៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបរសជនជាតិចិនម្នាក់ រួមដំណើរនិងពីរនាក់ទៀត បើករថយន្តហុីយ៉ាន់ស៊េរីទំនើបមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2258 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-1902 ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចំពីរមុខពេញទំហឹង បណ្តាលអោយដួលបោកនឹងថ្នល់រងតបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យពន្លឺ ដឹកយកទៅសង្គ្រោះភ្លាម ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូល និងទំនាញចុះបានមកដល់ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ២ម៉ោង ទើបខាងភាគីរថយន្តបាចេញសំណងចំនួន ៣៥០០ ដុល្លារ ទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ជនជាតិចិន បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់ ជនជាតិចិន បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.