មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ថ្ងៃបុណ្យអ៊ុំទូកទី ២ ម្ចាស់ដើរលេងបាត់ ភ្លើងឆេះហាងអស់ ២ ខ្នងនៅ ខណ្ឌសែនសុខ


ភ្នំពេញ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ជាប់គ្នាមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១ នឹង ៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
យោងតាមប្រភពព័ត៌មានពីអ្នកដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃហ្នឹងគឺជាបុណ្យអ៊ុំទូកទី ២ ហើយម្ចាស់ហាងក៏បាននាំគ្នាដើរលេងបាត់អស់។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៤គ្រឿង ដើម្បីបាញ់ពន្លត់ ក៏រលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលប្រហែលកន្លះម៉ោង ។ ចំពោះមនុស្សវិញក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ គ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង ២ ដោយមានគ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងក្នុងហាងកាត់សក់ ។ រីឯចំពោះមូលហេតុក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងនោះទេ ដោយក្រុមការងារជំនាញកំពុងតែស្រាវជ្រាវរកមើលបន្ថែមទៀត ៕
ថ្ងៃបុណ្យអ៊ុំទូកទី ២ ម្ចាស់ដើរលេងបាត់ ភ្លើងឆេះហាងអស់ ២ ខ្នងនៅ ខណ្ឌសែនសុខ ថ្ងៃបុណ្យអ៊ុំទូកទី ២ ម្ចាស់ដើរលេងបាត់ ភ្លើងឆេះហាងអស់ ២ ខ្នងនៅ ខណ្ឌសែនសុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:46:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.