មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តដឹកអង្ករ ព្រលះរថយន្តកុងតឺន័រ ត្រង់ចំណុចស្តុបបែកជាបួន ម្ខាងក្រឡាប់ផ្ងារជើង ម្ខាងបុកសួនផ្លូវឆេះផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ រថយន្តមីតស៊ុយមិតស៊ីដឹកអង្ករមួយគ្រឿង បើកបោះពួយលឿនដូចហោះ ជ្រុលទៅបុករថយន្តកុងតឺន័រ ចំពាក់កណ្ដាល បណ្ដាលឱ្យរថយន្ដកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាង រីឯរថយន្តដឹកអង្ករ ជ្រុលទៅបុកសួនផ្លូវជាប់ហ្គ្រាហុយផ្សែងចេញជាអណ្តាតភ្លើង បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ក៏ដូចជាកម្លាំងសមត្ថកិច្ចកិច្ច ចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង ២ នឹង ៤០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចស្តុបបែកជាបួន ប៉ុស្តិ៍ ២៤ ម៉ោង តាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2197 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ឆ្លងកាត់ផ្លូវភ្នំពេញហាណូយ ឆ្ពោះទៅផ្លូវសម្ដេចជាស៊ីម ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកមីតស៊ុយមិតស៊ី ធុនធំដឹកអង្ករ មួយគ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-3128 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លឿនដូចហោះចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកុងតឺន័រ បណ្តាលឱ្យរថយន្តកុងតឺន័រក្រឡាប់ផ្ងាជើងម្ខាង ចំណែកឯរថយន្តដឹកអង្ករ ជ្រុលចង្លូតទៅបុកសួនផ្លូវខ្ទេចផ្នែកខាងមុខ ជាប់ហ្គ្រាហុយផ្សែង គាំងម៉ាសុីនចេញជាអណ្តាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍ យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ រាជធានីភ្នំពេញ ចំនួន១គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឲ្យឆេះរាលដាលបន្តទៀត។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលមានរងរបួសនោះទេ ខូចខាតតែរថយន្តប៉ុណ្ណោះ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តដឹកអង្ករ ព្រលះរថយន្តកុងតឺន័រ ត្រង់ចំណុចស្តុបបែកជាបួន ម្ខាងក្រឡាប់ផ្ងារជើង ម្ខាងបុកសួនផ្លូវឆេះផ្អើលសមត្ថកិច្ច រថយន្តដឹកអង្ករ ព្រលះរថយន្តកុងតឺន័រ ត្រង់ចំណុចស្តុបបែកជាបួន ម្ខាងក្រឡាប់ផ្ងារជើង ម្ខាងបុកសួនផ្លូវឆេះផ្អើលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.