មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តចេញពីបុណ្យកឋិនទាន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីឆ្លាមមួយគ្រឿង ជាលក្ខណៈគ្រួសារមានប្រុសមានស្រីទើបនឹងចេញពីបុណ្យកឋិនទានមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាត់អស់មួយកង់ រថយន្តបង្កខូចខាតផ្នែកខាងមុខទៅលែងរួច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ៤០ នាទីយប់ ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
loading...
តាមប្រភពពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-7125 ជាលក្ខណៈគ្រួសារ មានប្រុសស្រីក្មេងចាស់ ទើបនឹងចេញពីបុណ្យកឋិនទាន នៅខេត្តព្រៃវែង គោលបំណងបើកទៅស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងឆ្វេងខាងមុខទៅលែងរួច។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
បើករថយន្តចេញពីបុណ្យកឋិនទាន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ បើករថយន្តចេញពីបុណ្យកឋិនទាន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.