មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តដឹកឆាកតន្ត្រី បើកចុះពីលើស្ពាន ដាច់ហ្វ្រាំង ជ្រុលទៅបុករះសួនផ្កា និងរថយន្តមួយគ្រឿងនៅមុខខុនដូរ បាលី ២ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងដឹកឆាកតន្ត្រី ចុះពីលើស្ពានហ្សងកោះពេជ្រ ដាច់ហ្វ្រាំងរេចង្កូតបុកសួនផ្កា និងរថយន្តមួយគ្រឿងទៀត នៅមុខខុនដូរបាលី ២ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០ នាទីយប់ ថ្ងៃទី ២៥ ខែ វិច្ចិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ ខុនដូបាលី ២ ខាងលិចស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
loading...
តាមប្រភពពីអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ដឹកឆាកតន្ត្រី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7469 ចុះពីលើស្ពានហ្សងកោះពេជ្រ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបាច់ដាច់ហ្វ្រាំង រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករះសួនផ្កា និងរថយន្តកូរ៉ូឡាមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0029 ដែលម្ចាស់បើកមកឈប់រង់ចាំដឹកភ្ញៀវ ក្នុងទិសដៅលិចកើត បណ្តាលឲ្យរងការខូចខាតសួនផ្កា និងរថយន្តយ៉ាងដំណំ សំណាងល្អមិនមិនគឲ្យមានអ្នករងរបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីបង្កសូមធ្វើការសម្របសម្រួលជាខាងម្ចាស់ខុនដូ និងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
រថយន្តដឹកឆាកតន្ត្រី បើកចុះពីលើស្ពាន ដាច់ហ្វ្រាំង ជ្រុលទៅបុករះសួនផ្កា និងរថយន្តមួយគ្រឿងនៅមុខខុនដូរ បាលី ២ រងការខូចខាតយ៉ាងដំណំ រថយន្តដឹកឆាកតន្ត្រី បើកចុះពីលើស្ពាន ដាច់ហ្វ្រាំង ជ្រុលទៅបុករះសួនផ្កា និងរថយន្តមួយគ្រឿងនៅមុខខុនដូរ បាលី ២ រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.