មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹង បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចព្យាយាមបេីករត់ ត្រូវនគរបាលឃាត់ជាប់

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តឡិចស៊ីស RX300 បួងចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត វៀចមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ និងផ្ទុះពោងការពារសុវត្តិភាព ហេីយព្យាយាមបេីករត់បានប្រហែល ១០០ម៉ែត្រ ត្រូវបាននគរបាលឃាត់ជាប់។
loading...
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ០៧ ខែ វិច្ចិកា​ ឆ្នាំ ២០១៩​ នៅចំណុចមុខដេលីការហ្វេ​ តាមបណ្តោយផ្លូវលេខ ១១៣ កែងនឹងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹងកេងទី២​ ខណ្ឌបឹងកេងកង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ បេីករថយន្តម៉ាកឡិចស៊ីស​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-9067​ តាមបណ្តោយផ្លូវលេខ ១១៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចផ្លូវព្រះសីហនុ ក៏បត់ឆ្វេង ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តផ្ទុះពោងការពារសុវត្តិភាព និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សាក្សីបានបន្តថា​ ភ្លាមនោះរថយន្តបង្ក បានព្យាយាមបេីករត់បានប្រហែល ១០០ម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ចឃាត់ជាប់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ សមត្ថកិច្ចបានស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕
សង្ស័យស្រវឹង បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចព្យាយាមបេីករត់ ត្រូវនគរបាលឃាត់ជាប់ សង្ស័យស្រវឹង បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចព្យាយាមបេីករត់ ត្រូវនគរបាលឃាត់ជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.