មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសជាជនជាតិបរទេសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកជញ្ជាំងដួលបោកក្បាលស្លាប់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញ៖ ជនជាតិបរទេសម្នាក់វ័យអាយុប្រមាណ ៦០ ឆ្នាំជាង ជិះម៉ូតូប្រភេទធន់ធំមួយគ្រឿង មិនស្គាល់ម៉ាក មិនបានប្រយ័ត្នដោយសារតែគាត់ងងឹតមុខ ទើបជ្រុលចង្កូតទៅបុកនឹងជញ្ជាំងបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ នឹង ១៥ នាទីយប់ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិលេខ ៥ នៅចំណុចមុខឃ្លាំងសាំងសូគីមិច ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ជាជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងប្រភេទធន់ធំមិនស្គាល់ម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BE-3552 បើកបរតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ មិនដឹងថាគាត់មានជំងឺអីនោះទេ ស្រាបតែងងឹតមុខហើយរេចង្កូតជ្រុលទៅបុកនឹងជញ្ជាំងរបងឃ្លាំងសាំងសូគីមិច បណ្តាលអោយដួលបោកក្បាលសម្លប់ស្តូកស្តឹងនៅទីតាំងកន្លែង កើតហេតុ សំណាងល្អហើយដែលជនរងគ្រោះគាត់ពាក់មួកសុវត្ថិភាព បានមួយសន្ទុះក្រោយមកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែត បានមកដល់ជួយធ្វើចរនាអោយជនរងគ្រោះ ជាអកុសលដោយសារតែគាត់ខ្យល់-គផងនោះ ទើបដាច់ខ្យលស្លាប់តែម្តងទៅ ហើយភិនភាគរបស់ជនរងគ្រោះគឺពាក់អាវដៃវែងខោកាបយជើងវែង

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅដំកលនៅឯវត្តស្ទឹងមានជ័យ។
បុរសជាជនជាតិបរទេសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកជញ្ជាំងដួលបោកក្បាលស្លាប់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បុរសជាជនជាតិបរទេសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកជញ្ជាំងដួលបោកក្បាលស្លាប់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.