មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តក្រឡុកបេតុង បើកមិនប្រយ័ត្ន បុកម៉ូតូហុងដាឌ្រីមសង់ដួលស្លាប់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តបង្កមួយគ្រឿង ជាប្រភេទធន់ធំក្រឡុកបេតុង គេចពីរថយន្តនៅពីមុខមិនបានប្រយ័ត្នក៏ជ្រុលទៅបុកនឹង ម៉ូតូហុងដាឌ្រីមសង់ សេ 125 ពណ៌ខ្មៅ បណ្តាលអោយម្ចាស់ម៉ូតូបោកក្បាលស្លាប់ នៅកន្លែងកើតហេតុ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ នឹង ៥០ នាទីយប់ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចប្រមាណពីផ្សារព្រែកភ្នៅ ចំនាយ១គីឡូកន្លះ ស្ថិតនៅក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកភ្នៅ។
loading...
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សែម សឿន ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ខាងលើជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CS-9747 បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះគាត់ទើបតែចេញមកពីធ្វើការនៅបុរីប៉េងហួត ផ្លូវ 598 គោលបំណងជិះទៅផ្ទះនៅឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល បានពាក់កណ្តាលផ្លូវហើយ ក៏ស្រាប់តែមានរថយន្តក្រឡុកបេតុងមួយគ្រឿងមិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតបើកក្នុងល្បឿនយ៉ាងលឿន ហើយស្របពេលនោះក៏ជ្រុលចង្កូតមួយណាគេចពីរថយន្តនៅពីមុខបើកលឿនដូចគ្នាក៏រេចង្កូតបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅទីតាំងកន្លែងកើតហេតុ រីឯម៉ូតូវិញរងការខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តបង្ករវិញបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ បានបន្សល់ទុកនៅតែម៉ូតូរងគ្រោះ និងសពជនរងគ្រោះ តែប៉ុណ្ណោះអស់រយៈពេលជិត១ម៉ោង ទើបមានបងប្អូនក្រុមគ្រួសារសាច់ញាតិមកទទួលយកសពយកទៅ ធ្វើបុណ្យទៅតាមប្រពៃណី។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុ ម៉ូតូជនរងគ្រោះត្រូវបាន សមត្ថកិច្ចធ្វើការវាសវែងរួចក៏យកទៅរក្សាទុកអោយនៅប៉ុស្តិ៍សំរោង ខាងត្បូងរីឯសពជនរងគ្រោះវិញត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី។
រថយន្តក្រឡុកបេតុង បើកមិនប្រយ័ត្ន បុកម៉ូតូហុងដាឌ្រីមសង់ដួលស្លាប់ម្នាក់ រថយន្តក្រឡុកបេតុង បើកមិនប្រយ័ត្ន បុកម៉ូតូហុងដាឌ្រីមសង់ដួលស្លាប់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.