មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្ត្រីម្នាក់តែងខ្លួនធ្វើប្រុស ត្រូវសង្សារវាយសម្លាប់ប្លន់យកគ្រឿងអង្កា គិតជាទឹកប្រាក់ជាង ២មុឺនដុល្លារ នៅក្នុងវីឡាថោន

​ ភ្នំពេញ៖ ស្ត្រី​ភេទ​ទីបី​ម្នាក់​ ត្រូវ​បាន​ សង្សារ​ជា​ស្ត្រី​កំណាន់​ របស់​ខ្លួន​ បាន​សំលាប់​ ប្លន់​យក​ ទ្រព្យ​សម្បត្តិ​ តែ​ អកុសល​ ស្ត្រី​ជា​ជន​ដៃដល់​ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ បានភ្លាម​ផងដែរ​។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ៣ រសៀល​ ថ្ងៃ​ទី​ ១២​ ខែ​ មករា​ ឆ្នាំ​ ២០២០​ នៅ​ក្នុង​ VILLA TOWN ផ្លូវ​លេខ​ V16A ផ្ទះ​លេខ​ L45A ក្នុងភូមិទួលរកាក្រុម ១០ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​។
loading...

សព​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​ សុខ​ លី​ ភេទ​ស្រី​ អាយុ​ ៤៨ ឆ្នាំ​ មុខរបរ​ ចងកា​រ​ប្រាក់​ និងរាប់លុយ ស្នាក់នៅ​ សង្កាត់​ផ្សារ​ដេប៉ូ​ ១ខណ្ឌ​ទួលគោក​ ។
ដោយ​ឡែក​ ស្ត្រី​ ជាឃាតក​ សមត្ថកិច្ច​ មិន​ទាន់​អោយ​ ស្គាល់​អត្តសញ្ញាណ​ នៅ​ឡើយ​ទេ​ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាម​ប្រភព​ព័ត៌មាន​ ពី​សាច់ញាតិ​ជនរងគ្រោះ​ បាន​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​ ជាមនុស្ស​ ភេទ​ទីបី​ ស្រី​ស្រលាញ់​ស្រី​ និង​មាន​ មុខរបរ​ ជាអ្នក​ ចងការ​ប្រាក់​ ហេីយ​ជនរងគ្រោះ​ ធ្លាប់​មាន​ ទំនាក់ទំនង​គ្នា​ ជា​មួយ​នឹង​ ស្ត្រី​ជនសង្ស័យ​ ជាយូរមកហើយ​ ដោយ​មាន​ការ​ លួច​លាក់​ ពី​គ្រួសារ​ ។
ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ជនរងគ្រោះ​ មិន​ដែល​ធ្លាប់​បាត់​ចេញ​ពី​ផ្ទះ​មួយ​យប់​ទល់​ភ្លឺ​ម្តង​ណា​នោះ​ទេ​ ហើយ​នៅ​ ថ្ងៃ​ទី​ ១១​ ខែ​ មករា​ ឆ្នាំ​២០២០​ ជនរងគ្រោះ​ បាន​បាត់​ ដំណឹង​ តេទូ​រសព្ទ​ ចូល​ ក៍​មិន​លេីក​ទទួល​ ទេីប​ធ្វើ​អោយ​ ពួក​គាត់​ជាសាច់​ញាតិ​ឆ្ងល់​ ហើយ​ បារម្ភ​ លុះ​ដល់​ថ្ងៃ​កេីតហេតុ​ នៅ​វេលា​ម៉ោង​ ១ រសៀល​ ថ្ងៃ​ទី​ ១២​ ខែ​មករា​ ឆ្នាំ​ ២០២០​ ក៏ស្រាប់តែ​ក្រុម​គ្រួសារ​ សាច់​ញាតិ​ បាន​លេច​ព្ញដំណឹង​ តាម​ទូរស័ព្ទ​ តគ្នា​ ថា​ជនរងគ្រោះ​ បាន​ស្លាប់​នៅ​ ផ្ទះ​កេីតហេតុ​ខាងលើ​ ដោយ​មិន​ដឹង​មូលហេតុ​ ហេីយ​គ្រាន់តែ​ព្ញដំណឹង​បែបនេះ​ ពួក​គាត់​ជា​សាច់​ញាតិ​ នាំ​គ្នា​ ទៅ​ដល់​ផ្ទះ​ខាង​លើ​ ក៏ត្រូវ​ស្ត្រី​ជា​ ឃាតក​ បេីក​ធ្វើ​អោយ​ចូល​ ហេីយ​និយាយ​ ប្រាប់​ថា​ ជនរងគ្រោះ​ បាន​ស្លាប់​ដោយ​ សារ​ហូប​បាយ​ហើយ​ ស្លាប់​ ហើយ​ពួកគាត់​បាន​ចូល​មេីល​ ក៏ឃេីញ​ស្ត្រី​រងគ្រោះ​ ជាសាច់​ញាតិ​ របស់​ពួកគាត់​ បាន​ដេក​ស្លាប់​ដោយ​មាន​ ស្នាម​នៅ-​ក​ និង​មាន​ ស្នាម​ចងដៃ​ ចងជេីង​ ព្រម​ទាំង​ បាត់​ជញ្ជៀន​ពេជ្រ​ ២ វង់​ តំលៃ​ជាង​២ម៉ឺន​ដុល្លារ​ ​ខ្សែ​-ក​ និង​លុយ​មួយ​ចំនួន ​ចំណែកម៉ូតូឌ្រីមសង់ ០១៩ និងទូរស័ព្ទ ពីរគ្រឿងមិនបាត់ទេ ហើយ​ភ្លាមៗ​នោះ​ដែរ​ ពួក​គាត់​ ជាសាច់​ញាតិ​ មិន​អស់​ចិត្ត​ ក៏សុំ​អោយ​ សមត្ថកិច្ច​ មូលដ្ឋាន ចុះ​ទៅ​កន្លែង​កើត​ហេតុ ក៏ដូច​ជា​ជំនាញ​កោសល្យ​វិច្ជ័យ​ក្រុង​ភ្នំពេញ​ ព្រម​ទាំង​ គ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ទៅ​ពិនិត្យ​ រក​ឃើញ​ ស្លាក​ស្នាម​ ជាង ​១០​កន្លែង​ នៅ​លេី​ខ្លួន​សព​ ហើយ​ក៏បាន​ បញ្ជាក់​ថាសពជនងគ្រោះ​ គឺ​ស្លាប់​ដោយ​ សារផ្ទប់​ដង្ហើម​ (ឃាតកម្ម​)​ ទេីប​សមត្ថកិច្ច​ឃាត់​ខ្លួន​ ស្ត្រី​ជនដៃ​ដល់​យក​ទៅ​ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ ចាក់​អង្រែ​ក្រោម​តែ​ម្ដង​ ចំ​ណែក​ ខាង​ស្ត្រី​ជនដៃ​ដល់​ ក៏សារ​ភាព​ប្រាប់​ សមត្ថកិច្ច​ថា​ រូប​គេ​ ពិត​ជា​បាន​សំលាប់​ ជនរងគ្រោះ​ តែ​ម្នាក់ឯង​គត់​ ។ ចំណែក​ សពជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​អោយ​ សាច់ញាតិ​យក​ទៅ​ ធ្វើ​បុណ្យ​នៅ​វត្ត​ ថ្វាយបង្គុំ​ ខណ្ឌ​៧មករា​។
ក្នុង​ករណី​នេះ​ដែរ​ សមត្ថកិច្ច​ កំពុង​តែ​ បន្ត​ការ​ សាក​សួរ​បន្ថែម​ទៀត ​ដើម្បីស្វែងរកអ្នកណាខ្លះ ជាប់​ពាក់ព័ន្ធ​នឹង​ករណីសម្លាប់ស្ត្រីជាអ្នករាប់លុយនេះ និងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ស្ត្រីម្នាក់តែងខ្លួនធ្វើប្រុស ត្រូវសង្សារវាយសម្លាប់ប្លន់យកគ្រឿងអង្កា គិតជាទឹកប្រាក់ជាង ២មុឺនដុល្លារ នៅក្នុងវីឡាថោន ស្ត្រីម្នាក់តែងខ្លួនធ្វើប្រុស ត្រូវសង្សារវាយសម្លាប់ប្លន់យកគ្រឿងអង្កា គិតជាទឹកប្រាក់ជាង ២មុឺនដុល្លារ នៅក្នុងវីឡាថោន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.