មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកឈើបាឡែតមួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គីសនី ទើបបណ្តាលឲ្យឆាបឆេះឃ្លាំងស្តុកឈើបាឡែតយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ ចុះមកបាញ់ពន្លត់ កាលពិវេលាម៉ោង ១៦:៣៥នាទីល្ងាច ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅឃ្លាំងស្តុកទុកឈើបាឡែត តាមបណ្តោយផ្លូវបេតុង ក្រុមទី ០១ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ​ :​ ចេង លីហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ​ម្ចាស់ឃ្លាំងឈើបាឡែត ។
loading...
សមត្ថកិច្ចបានប្រាប់ទៀតថា ករណីអគ្គីភ័យឆាបឆេះទៅតាំង ខាងលើនេះជា ប្រភេទសំណង់ ឃ្លាំងសង់ពីដែកប្រក់ដំបូលសង្គ័សី ទំហំ ៣៥ម៉ែត្រ x ៥០ម៉ែត្រ ឆេះខូចខាតឃ្លាំងស្តុកទុកបាឡែតឈើ ទំហំ ២០ម៉ែត្រ x ៤០ម៉ែត្រ ចំនួន ០១ ឃ្លាំង, ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៦ ម៉ែត្រ x ២០ម៉ែត្រ អស់ចំនួន ០១ ខ្នង ឆេះបន្ទប់ជួល ទំហំ ០៣ ម៉ែត្រ x ០៤ ម៉ែត្រ ចំនួន ១៩ បន្ទប់ និងឆេះរោលជញ្ចាំងផ្ទះថ្មបេតុង ចំនួន ០២ ល្វែង (ឆេះរោលប្រហែល ៤០%) មិនបណ្តាលឲ្យមានអ្នងរបួសនោះទេ សមត្ថកិច្ចបន្តទៀតថា រថយន្តដែលចុះមកអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គីភ័យខាងនេះរួមមាន៖ រថយន្តអគ្គិភ័យការិយាល័យនគរបាល រាជធានីភ្នំពេញ​ ចំនួន​ ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២១០ ឡាន ស្មើនឹង​ ១,០១០ ម៉ែត្រគូប រថយន្តជំនួយ អន្តរាគមន៍និង រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មេីនឹង​ ១៨ម៉ែត្រគូប ​និងរថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០ឡានស្មេីនឹង ១៣០ម៉ែត្រគូប រថយន្តជំនួយកងពលតូចលេខ ៧០ ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង​ ១១០ម៉ែត្រគូប​​ រថយន្តជំំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០ឡានស្មេីនឹង ១១០ម៉ែត្រគូប ​និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០៧ឡាន ស្មើនឹង​ ៤២ម៉ែត្រគូប ឯមូលហេតុកំពុងស្រាវជ្រាវ ហើយបានរលត់ទៅវិញនៅម៉ោង ០១:០០ នាទីយប់រំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
អគ្គីភ័យឆាបឆេះឃ្លាំងស្តុកឈើបាឡែតមួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្នុងខណ្ឌសែនសុខ អគ្គីភ័យឆាបឆេះឃ្លាំងស្តុកឈើបាឡែតមួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្នុងខណ្ឌសែនសុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:07:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.