មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុលរថយន្ត បេីកឆ្លងផ្លូវរងរបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តព្រូសបើកឆ្លងផ្លូវពីចំហៀងពេញទំហឹង រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០​ នៅតាមបណ្តោយផ្លូវលេខ ៣១៧ កែងផ្លូវលេខ ៥២៨​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7636 ធ្វេីដំណេីរតាមបណ្តោយផេខ ៣១៧​ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុ ក៏ឆ្លងមកផ្លូវលេខ ៥២៨ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FG-7089 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ ៥២៨​ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ចំណែករថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាង។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់មកម្ចាស់រថយន្តក៏បានធ្វេីការសម្របសម្រួលដោយព្រមចេញថ្ងៃព្យាបាលដេីម្បីបញ្ចប់រឿង៕
ជិះម៉ូតូលឿនពេក ជ្រុលទៅបុលរថយន្ត បេីកឆ្លងផ្លូវរងរបួសធ្ងន់ម្នាក់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុលរថយន្ត បេីកឆ្លងផ្លូវរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.