មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់យករថយន្តភ្ញៀវ ទុកឲ្យជួសជុល បើកទៅបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជាជាងរថយន្តម្នាក់ បានយករថយន្តដែលភ្ញៀវទុកឲ្យជួសជុល បើកទៅទិញអីញ៉ាំ ជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើម បណ្ដាលឲ្យទ្រេត រថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ នៅចំណុច ហាងសាច់អាំងវិចិត្រ ៧ តាមបណ្ដោយផ្លូវ ២០១១ កែងនឹងផ្លូវ ២៨ គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា រថយន្តរបស់គាត់ម៉ាក Toyota Prius ពណ៌បាញ់ឌុក ពាក់ស្លាកលេខ ភ្នំពេញ 2BE-2489 យកមកទុកនឹងការ៉ាស់រថយន្តមួយកន្លែងឲ្យជាងជួសជុល បន្ទាប់មកត្រូវបានបុរសជាងរថយន្តម្នាក់ យកមកបើកទៅទិញអីញ៉ាំ តាមបណ្ដោយផ្លូវ ២៨ គ្រួសារទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ ២០១១ ចំណុចកើតហេតុខាងលើ បួងចង្កូតមិនទាន់ ជ្រុលទៅបុកនឹងបង្គោលភ្លើងថ្មមុខហាងសាច់អាំងវិចិត្រ ៧ បណ្ដាលឲ្យទ្រេត ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
បុរសម្នាក់យករថយន្តភ្ញៀវ ទុកឲ្យជួសជុល បើកទៅបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ បុរសម្នាក់យករថយន្តភ្ញៀវ ទុកឲ្យជួសជុល បើកទៅបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.