មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ ២នាក់ យកកាំបិតប័ងតោផ្ជុងប្លន់ម៉ូតូឌ្រីមសង់ ពីស្រ្តីម្នាក់ មិនបានសម្រេច ត្រូវប្តីវាយបែកក្បាល រត់ចែកជើងគ្នា

កណ្តាល៖ ជនសង្ស័យ ២នាក់ ប្រើល្បិចជាអ្នកចាក់សាំង បានយកកាំបិតបុ័ងតោ ធ្វើសកម្មភាពភ្ជង់ទៅលើកូនតូច និងម្ដាយ ខណៈប្ដីកំពុងតែដេកក្នុងកង់បី តែមិនបានសំម្រេច ប្ដីដឹងខ្លួនទាន់វាយនិងដំបង បណ្ដាលឲ្យជនសង្ស័យទាំងពីរនាក់បែកក្បាល ឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ៥០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ មករា គ,ស ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ កែងនឹងផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្ត។
loading...
ស្ត្រីជាជនរងគ្រោះឈ្មោះ ហេង ស្រេង អាយុ ៣១ ឆ្នាំ មុខរបរលក់ចាប់ហួយនៅលើកង់បី ពេលយប់ ស្នាក់នៅព្រែកហូរ ខេត្តកណ្ដាល ស្រុកកំណើត ខេត្តកំពត។
តាមការរៀបរាប់ពីជនរងគ្រោះបានដឹងថា មុនពេលកើតហេតុ រូបគាត់និងប្ដី ព្រមទាំងកូនតូចកំពុងតែដេកក្នុងកង់បីដែលមានលក់អីវ៉ាន់នៅពេលយប់ ដូចសព្វដង ស្រាប់តែនៅម៉ោងកើតហេតុខាងលើ ក៏លេចជនសង្ស័យ ២នាក់ ជិះម៉ូតូវ៉េវមូយគ្រឿង មិនចាំស្លាកលេខ មកឈប់ រួចហៅគាត់ឲ្យមកចាក់សាំង គាត់កចេញពីក្នុងមុង ដែលចងក្នុងកង់បីមិនទាន់និងបានចាក់សាំងផង ស្រាប់តែជនសង្ស័យម្នាក់ បានដើរមកខាងក្រោយប្រើល្បិតថា រកអីហូប ស្រាប់តែជនសង្ស័យយកកាំបិតបុ័ងតោរបស់គាត់ រួចលើកកូនគាត់មកភ្ជង់ និងទារកសោរម៉ូតូ ដោយភ័យខ្លាំងពេក រូបគាត់ក៏ឲ្យកូនសោរទៅជនសង្ស័យ ដើម្បីបានកូនមកវិញ ពេលឲ្យកូនសោរទៅ គាត់ដណ្ដើមកូនរបស់គាត់បានមកវិញ បណ្ដាលឲ្យធ្លាក់កាំបិតបុ័ងតោ ពេលជនសង្ស័យបានសោរហើយប ដេបញ្ឆេះ តែមិនឆេះ ដោយសារប្ដីរបស់ឆ្លាតដែរ ដោះក្បាលបូស៊ីចេញ ទើបអត់ឆេះ ហើយគាត់បានស្រែកចោៗ បណ្ដាលឲ្យប្ដីរបស់ភ្ញាក់ ក៏បានយកដំបងឈើដេញវាយទៅលើជនសង្ស័យទាំងពីរឲ្យបែកក្បាលទាំងពីរហូឈាមស្រោចខ្លន រួចបានឡើងជិះម៉ូតូរបស់ខ្លួន គេចដោយសុវត្ថិភាពមិនរំខាន់ដល់សមត្ថកិច្ច។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដោយជនរងគ្រោះមិនមានរបួស បានប្រាប់ជនរងគ្រោះថាព្រឹកឡើងមកដាក់ពាក្យបណ្ដឹងមក។
ជនសង្ស័យ ២នាក់ យកកាំបិតប័ងតោផ្ជុងប្លន់ម៉ូតូឌ្រីមសង់ ពីស្រ្តីម្នាក់ មិនបានសម្រេច ត្រូវប្តីវាយបែកក្បាល រត់ចែកជើងគ្នា ជនសង្ស័យ ២នាក់ យកកាំបិតប័ងតោផ្ជុងប្លន់ម៉ូតូឌ្រីមសង់ ពីស្រ្តីម្នាក់ មិនបានសម្រេច ត្រូវប្តីវាយបែកក្បាល រត់ចែកជើងគ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:35:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.