មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័របើកមិនប្រយ័ត្ន បុកម៉ូតូឌ្រីមសង់កិនយុវជនម្នាក់ ស្លាប់ក្រោមកង់រថយន្ត និងស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រលឿនពេក មកដល់ចំណុចផ្លូវបំបែកជាបួន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកកិនម៉ូតូយុវជនម្នាក់ អូសជាច្រើនម៉ែត្រ បែកក្បាលស្លាប់ក្រោមរថយន្ត គួរឲ្យអាណោចអធ័ម និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងនៅវេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត ត្រូវនឹងថ្ងៃ សុក្រ ទី ១០ ខែ មករា ឆ្នាំ ២០២០ ស្ថុិតតាមបណ្ដោយផ្លូវហាន់ណូយ កែងនឹងផ្លូវម៉ុងរិទ្ធី ចំណុចស្តុប ២៤ម៉ោង ក្នងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
loading...
តៃកុងរថយន្តបង្កមានឈ្មោះ លី ម៉េងស្រុី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខបើករថយន្ត មានស្រុកកំណើតភូមិពានា ឃុំអំម្ពិល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សពជនរងគ្រោះមានឈ្មោះ នឿន ស្រអែម ភេទ ប្រុស អាយុ ២០ ជាង។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រក្បាលពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-8242 បើកដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជាន់ហ្វាំងមិនជាប់ ជ្រុលទៅបុកម៉ូូតូឌ្រីមសង់ ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-7949 ជិះដោយយុវជនម្នាក់ រួមដំណើរ និងស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា ចំពីមុខពេញទំហឹង បណ្ដាលអោយកិនចំក្បាលយុវជនរូបនោះ បែកក្បាលអូសជាច្រើនម៉ែត្រ ស្លាប់ក្រោមកង់រថយន្តចំណែកស្ត្រីម្នាក់ បានខ្ទាតចេញរងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ហើយតៃកុងរថយន្តក្រោយពីបង្ករហេតុត្រូវសមត្ថកិច្ចប្រចាំការគោលដៅឃាត់ខ្លួនទុករងចាំប្រគល់ឲ្យសមត្ថកិច្ចក្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ស្នងការាជធានីភ្នំពេញ រងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
រថយន្តកុងតឺន័របើកមិនប្រយ័ត្ន បុកម៉ូតូឌ្រីមសង់កិនយុវជនម្នាក់ ស្លាប់ក្រោមកង់រថយន្ត និងស្ត្រីម្នាក់រងរបួសធ្ងន់ រថយន្តកុងតឺន័របើកមិនប្រយ័ត្ន បុកម៉ូតូឌ្រីមសង់កិនយុវជនម្នាក់ ស្លាប់ក្រោមកង់រថយន្ត និងស្ត្រីម្នាក់រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.