មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

គួរឲ្យរន្ធត់ណាស់!!!! ជិះម៉ូតូលឿនពេកជ្រុលទៅបុករបាំងថ្មចែកផ្លូវបោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ Pcx មួយគ្រឿងចេញពីធ្វើការ បំណងត្រឡប់ទៅផ្ទះវិញ លឿនពេក ទៅបុកដួលបោកក្បាលនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ចំណែកម៉ូតូអូសទៅមុខជិត ១០០ម៉ែត្រ បោកនឹងបង្គោលភ្លើងបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ នឹង ១០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ នៅចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
loading...
Tel: 016 85 63 66
សពជនរងគ្រោះមានឈ្មោះ ខៀវ បូរ៉ាវីន ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកនៅព្រលានយន្តហោះពោចិនតុង ស្នាក់ផ្ទះលេខ ៣០ ផ្លូវ ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
Tel: 016 85 63 66
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ Pcx មួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HT-1265 ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានដួលបោកក្បាលជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធម៌ ចំណែកឯម៉ូតូអូសទៅមុខជិត១០០ម៉ែត្រ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
មួយសន្ទុះក្រោយមក ស្រាប់តែមានសាច់ញាតិជនរងគ្រោះចុះមកដល់ ដោយស្រែកទ្រហោយំទួញសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំងពន់ពេក រីឯសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញ ចុះមកធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ឯម៉ូតូរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ៕
គួរឲ្យរន្ធត់ណាស់!!!! ជិះម៉ូតូលឿនពេកជ្រុលទៅបុករបាំងថ្មចែកផ្លូវបោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗ គួរឲ្យរន្ធត់ណាស់!!!! ជិះម៉ូតូលឿនពេកជ្រុលទៅបុករបាំងថ្មចែកផ្លូវបោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.