មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់កម៉ូូតូបានហើយ រត់មិនរួចត្រូវជាប់ខ្នោះទាំងគូ

ភ្នំពេញ:ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីធ្វើសកម្មភាពកាច់សោកម៉ូតូនិចបានសម្រេចត្រូវម្ចាស់គេឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញតាមព័ទ្ធចាប់បានស្វាគមន៍មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២នឹង ១០ខែមករាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ
loading...
លោក មាស សារ៉ាត់ នាយរងប៉ុស្ដិ៍ទូលសង្កែទី១ បានឱ្យដឹងថាជនសង្ស័យជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋម៉ាកនិចបានសម្រេចរួចជិះគេចខ្លួនត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោឡើងនាំគ្នាដេញព័តចាប់បានជួបនិងកម្លាំងសមត្ថកិច្ចល្បាតនៅក្នុងមូលដ្ឋានបានឃាត់ខ្លួនទាំង២នាក់ ត្រង់ចំណុចផ្លូវបេតុលេខ១១៨ក្រុម១២សង្កាត់ទូលសង្កែទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ជនសង្ស័យទី ១មានឈ្មោះ ឌិន ដូរ៉ា ប្រុស អាយុ១៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ។ជនសង្ស័យទី២ មានឈ្មោះ កែវ សារ៉ាន់ណា ប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំផ្សាសុវណ្ណាសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់កម៉ាកនិចពណ៌សពាក្យស្លាកលេខកំពង់ស្ពឺ1I-6326ដែលជាម៉ូតូរបស់ជនរងគ្រោះ។
ជនរងគ្រោះមានឈ្មោះបញ្ញា រតនា ហៅសុផាន់ម៉ៃ ភេទស្រី អាយុ ២០ឆ្នាំមុខរបរជានិសិត្សឆ្នាំទី១ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ទួលសង្កែទី 1 កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។
ជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់កម៉ូូតូបានហើយ រត់មិនរួចត្រូវជាប់ខ្នោះទាំងគូ ជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់កម៉ូូតូបានហើយ រត់មិនរួចត្រូវជាប់ខ្នោះទាំងគូ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:39:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.