មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ព្យាយាមបើករត់ទៅបុកកង់បីមួយគ្រឿងទៀត ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោក បើករថយន្តកាមរីបាឡែនមួយគ្រឿង ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងក្រឡាប់ផ្ងាជើងម្ខាង សំណាងម្ចាស់កង់បីរងរបួសស្រាល ឯរថយន្តបង្កព្យាយាមបើករត់ ត្រូវបានបងប្អូនអ្នកឃើញហេតុការណ៍ ជិះម៉ូតូ និងកង់បីដេញតាម ហើយកាក់ពីមុខត្រូវរថយន្តបង្កបុករងការខូចខាត ហើយកើតជាហិង្សាជាមួយប្រជាពលរដ្ឋធ្វើផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីេវលាម៉ោង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវសុខហុកកែងនឹងផ្លូវ ២១៧ ក្នុងសង្កាត់អូរឫស្សីទី ៤ ខណ្ឌ៧មករា។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមការរៀបរាប់ពីម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1P-2586 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខាងលើក៏មានរថយន្តកាមរីបាឡែនគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8335 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ ១០៥ ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកម៉ូតូបីឥណ្ឌា របស់គាត់ ចំពាក់កណ្ដាល បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង សំណាងល្អរូបគាត់ខ្ទាតតចេញរងរបួសស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ តែត្រូវបានបងប្អូនអ្នកឃើញហេតុការណ៍នេះ បានជិះម៉ូតូជាច្រើនគ្រឿង និងម៉ូតូកង់បីមួយគ្រឿង នាំគ្នាដេញពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើ ត្រូវបុរសម្នាក់បើកម៉ូតូកង់បីកាក់ពីមុខជាប់ តែត្រូវរថយន្តបង្កបានបុកពីក្រោយ រងការខូចខាតរួចទៅមុខលែងរួច បន្ទាប់មកម្ចាស់រថយន្តបង្កបានផ្ទុះហិង្សាជាមួយប្រជាពលរដ្ឋ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍និងឃាត់ម្ចាស់រថយន្តបាននៅនឹងកន្លែងកើតហេតុផងដែរ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌ ៧ មករា ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
សង្ស័យស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ព្យាយាមបើករត់ទៅបុកកង់បីមួយគ្រឿងទៀត ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ សង្ស័យស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ព្យាយាមបើករត់ទៅបុកកង់បីមួយគ្រឿងទៀត ផ្ទុះហិង្សាដាក់គ្នាផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.