មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សាហាវណាស់!!!!! បុរសម្នាក់រឹត ក សម្លាប់សង្សាររួច ហើយយកកូនកាំបិត អារ.កសម្លាប់ខ្លួនតាមក្រោយ តែត្រូវគេជួយសង្គ្រោះទាន់

ភ្នំពេញ៖ នារីកម្មការិនីរោងចក្រម្នាក់ មានរូបសម្ផស្សស្រស់សោភា ត្រូវសង្សាររបស់ខ្លួនរិត ក សម្លាប់ នៅក្នុងបន្ទប់ជួលដែលពួកគេស្នាក់នៅ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ជាប្រុសស្នេហ៍ក៏បានយកកាំបិតចិតបន្លែអារ ក ខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួនទៅតាមក្រោយដែរ តែមិនស្លាប់នោះទេ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយ តែស្ថានភាពធ្ងន់ធ្ងរប្រហែលក៏ពិបាកថានឹងរស់ដែរ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល ៨ព្រឹក ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ នៅ ចំណុចបន្ទប់ជួលលេខ ៧ ក្រុមទី ១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
loading...
នារីរងគ្រោះត្រូវបានបងស្រីរបស់នាងប្រាប់ថា មានឈ្មោះ សុខ ស្រីសុីម ហៅអាពៅ អាយុ ២៤ ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និង មានស្រុកកំណើត នៅ ភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រៃវែង ។ រីឯបុរសជាសង្សារមានឈ្មោះ ហ៊យ ផល្លា អាយុ ២៦ ឆ្នាំ មានមុខរបរកម្មកររោងចក្រដូចគ្នា មាន ស្រុកកំណើតនៅភូមិធ្លាប្រជុំ ឃុំរលួស ស្រុកកោះអណ្តែត ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីបង ស្រីជនរងគ្រោះបានដឹងថា មុនពេលកើតហេតុ គាត់អត់ឃើញប្អូនស្រីរបស់ខ្លួនទៅធ្វើការរោងចក្រជាមួយគាត់ ក៏មកមើលបន្ទប់ជួលដែលបន្ទប់ខ្ទាស់គន្លឹះខាងក្នុងទោះហៅក៏មិនឮសូរឆ្លើយ ក៏នាំគ្នាគាស់បន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមរបួសជាទម្ងន់ បុរសជាសង្សារក៏មានរបួសជាទម្ងន់ ហើយក៏បានប្រញាប់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រទាំងពីរនាក់ តែជាអកុសលស្ត្រីជាសង្សារដោយសារតែរបួសធ្ងន់ពេក ក៏បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យតែម្ដង ។ ចំណែកបុរសជាសង្សារ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ តែស្ថានភាពរបួសក៏ធ្ងន់ធ្ងរ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បើតាមប្រភពពីអ្នកជិតខាងខ្លះបានឲ្យដឹងថា កន្លងមកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេក៏ធ្លាប់ឮពួកគេឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីដែរ ហើយនៅថ្ងៃកើតហេតុ កាលពីព្រលប់ក៏គេបានឮឈ្លោះគ្នាដូចសព្វដង ហើយក៏ស្ងាត់មាត់ទៅ លុះព្រឹកឡើងមិនឃើញពួកគេក្រោកទៅធ្វើការ នៅពេលបងស្រីរបស់ជនរងគ្រោះមកហៅគោះទ្វារទើបដឹងថា អ្នកទាំងពីរមានរឿងធ្ងន់ធ្ងរបែបនេះតែម្ដង ។ ពេលនេះ ប៉ូលិសមូលដ្ឋានកំពុងតែពិនិត្យកន្លែងកើតហេតុ និងធ្វើការសួរសាក្សីដើម្បីធ្វើកំណត់ហេតុ ។ ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចឲ្យក្រុមគ្រួសារដឹកសពទៅស្រុកកំណើត ដើម្បីធ្វើតាមប្រពៃណី។
សាហាវណាស់!!!!! បុរសម្នាក់រឹត ក សម្លាប់សង្សាររួច ហើយយកកូនកាំបិត អារ.កសម្លាប់ខ្លួនតាមក្រោយ តែត្រូវគេជួយសង្គ្រោះទាន់ សាហាវណាស់!!!!! បុរសម្នាក់រឹត ក សម្លាប់សង្សាររួច ហើយយកកូនកាំបិត អារ.កសម្លាប់ខ្លួនតាមក្រោយ តែត្រូវគេជួយសង្គ្រោះទាន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.