មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្តកុងតឺន័រលឿនពេក រេចង្កូតបុករះត្រីចក្រយានយន្ត ម៉ូតូ និងបង្គោលភ្លេីង រងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿង បោះពួយយ៉ាងលឿន ទំនងជាងងុយដេក បានរេចង្កូតបុករះត្រីចក្រយានយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ ហេីយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅប៉ះនឹងបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀត បណ្ដាលឲ្យទ្រេត ទៅមុខលែងរួច ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ។
loading...
តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3C-0218 ធ្វេីដំណេីរពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក ស្រាប់តែរេចង្កូតមកខាងស្ដាំបុកនឹងត្រីចក្រយានយន្ត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AA-3513 រួចក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HQ-9699 បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាលពីរនាក់ រីឯម៉ូតូរងការខូចខាតស្ទេីរតែទាំងស្រុង ហេីយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅប៉ះបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀត បណ្ដាលឲ្យទ្រេតទៅមុខលែងរួច ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏ទាក់ទងទៅជំនាញចុះមកវាស់វែង យករថយន្តបង្ក ព្រមទាំងតៃកុង និងម៉ូតូរងគ្រោះទៅកាន់ការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕
បេីករថយន្តកុងតឺន័រលឿនពេក រេចង្កូតបុករះត្រីចក្រយានយន្ត ម៉ូតូ និងបង្គោលភ្លេីង រងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ស្រាល២នាក់ បេីករថយន្តកុងតឺន័រលឿនពេក រេចង្កូតបុករះត្រីចក្រយានយន្ត ម៉ូតូ និងបង្គោលភ្លេីង រងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ស្រាល២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.