មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តរ៉េងរ៉ូវើលឿនពេក ជ្រុលទៅបុកនារីម្នាក់កំពុងឈរលើចិញ្ចើមផ្លូវ រងរបួសធ្ងន់

ភ្នំពេញ៖ នារីម្នាក់រួមដំណើរនិងនារីម្នាក់រួមទាំងក្មេងម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុកនារីម្នាក់កំពុងឈរមុខហាងបារាំង លើចិញ្ចើមផ្លូវបណ្ដាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យ ហើយរថយន្តព្យាយាមបើករត់ពី ខណ្ឌដូនពេញ រហូតមកដល់ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចឃាត់បានរថយន្តរួមទាំងអ្នកបើកបរ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង ៩ នឹង ៥៥នារីយប់ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ១៧៤ កែងនឹងផ្លូវ ៥១ ក្នុងសង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ។
loading...
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់រួមដំណើរនិងនារីម្នាក់រួមទាំងក្មេងតូច បើករថយន្តស៊េរីទំនើប ម៉ាករ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3389 តាមបណ្ដោយផ្លួវ ១៧៤ ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកនារីម្នាក់កំពុងឈរមុខហាង បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះដែររថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ត្រូវអ្នកឃើញហេតុការណ៏ និងសមត្ថកិច្ចដេញតាមរហូតមកដល់ចំណុចស្តុបដេអិន សង្កាត់វាលវង់ខណ្ឌ៧មករា សមត្ថកិច្ចកជិះម៉ូតូមកកាក់ខាងមុខ ត្រូវរថយន្តុបុកពីក្រោយបណ្ដាលឲ្យរងរបួសស្រាល ទើបឃាត់រថយន្តបានតែម្ដង។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចទាក់ទងទៅជំនាញមកយករថយន្តបង្ក រួមទាំងនារីជាតៃកុងរថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយតាមផ្លូវច្បាប់។
បើករថយន្តរ៉េងរ៉ូវើលឿនពេក ជ្រុលទៅបុកនារីម្នាក់កំពុងឈរលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ បើករថយន្តរ៉េងរ៉ូវើលឿនពេក ជ្រុលទៅបុកនារីម្នាក់កំពុងឈរលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.