មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូូតូលឿនពេក ជ្រុលទៅបុកទ្រូងផ្លូវបាក់-កស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកនឹងទ្រូងផ្លូវ បណ្ដាលឲ្យដួលអូសជាង ២០ម៉ែត្រ បែកក្បាលបាក់-កស្លាប់មួយរំពេច បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ០២ នឹង ១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់និរោធិ ខណ្ឌច្បារអំពៅ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
សពជនរងគ្រោះមានឈ្មោះ ងន សុខហេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៨២ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
loading...
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូម៉ាក Scoopy i ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-4383 តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដលចំណុចកេីតហេតុខាងលេី ស្រាប់តែជ្រុលទៅបុកនឹងទ្រូងផ្លូវ បណ្ដាលឲ្យដួលអូសជាង ២០ម៉ែត្រ បែកក្បាល បាក់កស្លាប់ភ្លាមៗគួរឲ្យអាណោចអធ័មនៅកន្លែងកើតហេតុ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការដ្ឋានគរបាល ខណ្ឌច្បារអំពៅបណ្ដោះអាសន្ន រងចាំប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ជិះម៉ូូតូលឿនពេក ជ្រុលទៅបុកទ្រូងផ្លូវបាក់-កស្លាប់គួរឲ្យរន្ធត់ ជិះម៉ូូតូលឿនពេក ជ្រុលទៅបុកទ្រូងផ្លូវបាក់-កស្លាប់គួរឲ្យរន្ធត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:06:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.