មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងទាំងស្រុង ក្នុងខណ្ឌសែនសុខ

ផ្សាយថ្ងៃ អង្គារ ២៥ កុម្ភៈ ២០២០
ភ្នំពេញ៖ ផ្ទះអ្នកភូមិមួយខ្នងប្រក់សង្ក័សី ជញ្ជាំងឈើ ត្រូវគ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងអន្តរាគមន៏ កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ទី ២៥ ខែកុម្ភះ ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66 / បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លី ម៉េង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធ ឈ្មោះ គឹម ហ័ង អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នាកន្លែងកើតហេតុខាងលើ មានកូន ៥នាក់ បូកនឹងក្មួយម្នាក់ទៀតសរុបទាំងអស់មួយគ្រួសារគឺ ៨នាក់ ។ ផ្ទះដែលឆេះទំហំ៧ម៉ែត្រ គុណនិង ១៥ម៉ែត្រ ជញ្ជាំងឈើ ប្រក់ស័ង្កសី ត្រូវបានភ្លើងឆេះម៉ត់។
loading...
យោងតាមសម្ដីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាដំបូងឡើយកូន ប្រុសរបស់គាត់អាយុ ១៨ឆ្នាំ មានការក្តៅ ក៏ងើបមើលឃើញភ្លើងឆេះផ្ទះរបស់គាត់ ហើយរួចបានដាស់ឲ្យរូបគាត់ភ្ញាក់ឡើង នាំគ្នារត់ចេញពីភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្រែកប្រាប់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង មកជួយនិងរាយការណ៍ទៅសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គីភ័យចុះមកកន្លែងកើតហេតុជាបន្តបន្ទាប់ចំនួន ៤គ្រឿងបានបាញ់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ២រំលងអធ្រាត្រនៅថ្ងៃខែឆ្នាំដដែល។ រងការខូចខាតសម្ភារៈដូចជាម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកឌ្រីមសង់ 0១៤ នឹងមួយគ្រឿងទៀត ម៉ាកវីវ៉ាព្រមទាំងកង់កូនរបស់គាត់ដែលជិះទៅរៀនចំនួន ៥ គ្រឿងទៀតបូករួមនឹងលុយចំនួន 5000 ដុល្លារ និងសម្ភារ:នៅក្នុងផ្ទះមួយចំនួនធំទៀតត្រូវអគ្គិភ័យលេបត្របាក់ យ៉ាងខ្ទីចអស់សល់តែផេះតែប៉ុណ្ណោះ។ ចំពោះឡានទឹក ប្រើប្រាស់ចំនួនបួនគ្រឿងបាញ់អស់ទាំង ៤គ្រឿងមូលហេតុតាមម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាគឺឆេះពីព្រៃល្បះៗពីខាងក្រោយផ្ទះឆ្លងដល់ផ្ទះគាត់ឆេះយ៉ាងសន្ធោសន្ធៅ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមសំដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាករណីឆេះផ្ទះរបស់បុរសខាងលើនេះគឺមិនទាន់ដឹងមូលហេតុនៅឡើយ សមត្ថកិច្ចកំពុងតែធ្វើការតាមដាននិងស្រាវជ្រាវបន្តទៀត។
អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងទាំងស្រុង ក្នុងខណ្ឌសែនសុខ អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងទាំងស្រុង ក្នុងខណ្ឌសែនសុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:28:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.